ខេត្តឧត្ដរមានជ័យ ៖ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ នៅច្រកអន្តរជាតិអូរស្មាច់ ត្រូវគេគប់ ត្រូវក្បាលមួយកែវស្រាបែកហូរឈាមស្រោចខ្លួន ព្រោះតែរឿងគំនុំចាស់យូរមកហើយជាមួយគូជម្លោះ ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីថ្ងៃទី០៣ ខែមីនាឆ្នាំ២០១៨ នៅ ត្រង់ចំណុចចំណតរថយន្តបេនឡានអូរស្មាច់ ក្នុងបរិវេណក្រុម ហ៊ុនអូរស្មាច់ ស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ជនសង្ស័យឈ្មោះ ហេង សុវណ្ណរ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្នុប្បន្ននៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានយកកែវស្រាវៃ ទៅលើឈ្មោះ សយ ហុងម៉េង ភេទប្រុស អាយុ៤៨ឆ្នាំមុខបរ នគរបាលឋានៈនាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិអូរស្មាច់ ត្រូវចំក្បាលខាងមុខផ្នែកខាងឆ្វេងបែកចេញឈាមហូរស្រោចពេញខ្លួន។
ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា រឿងហេតុគឺដោយសារជនរងគ្រោះនិងជនសង្ស័យមានទំនាស់នឹងគ្នាជាយូរមកហើយ ហើយនពេលកើតហេតុស្រាប់តែជនសង្ស័យមានកំហឹងចង់សងសឹកបានទាញកែវស្រាគប់លើក្បាលជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់តែម្តង។ មូលហេតុ បណ្តាលមករឿងពីគំនុំកាលពីប្រហែលមួយឆ្នាំមុនឈ្មោះសយ ហុងម៉េង ធ្លាប់ប្រើហិង្សាទៅលើជនសង្ស័យ ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍អូស្មាច់ បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យមកសាក់សួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ៕ ប៉ែន នួន