ដាច់រឺុម៉ក់សណ្តោងចេញពីរថយន្តបណ្ដាលឲ្យរុឺម៉ក មកបុករថយន្តម៉ាកវីហ្គោ ស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយបាន​កេីតឡេីង រវាងរថយន្ត និងរថយន្ត នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង​១៣:០០នាទី នៅលេីផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១២-២១៣ ស្ថិតនៅ​ភូមិរោងចក្រស្ករ ឃុំ​ត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

រថយន្តទាំងពីរគ្រឿង ១-រថយន្តម៉ាកហុិនដាយលីបេរ៉ូ (HYUN LiBERO) ពណ៌ស ពាក់ស្លាកលេខ​​ត្បូងឃ្មុំ 2A.0761 សណ្តោងរ៉ឺម៉កដឹកម៉ាស៊ីន អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងអាស័យអ្នកបេីកបរ (គ្មានរបួស) ក្រោយពេលកេីតហេតុបានបេីករថយន្តគេចចេញពីកន្លែងកេីតហេតុបាត់)។​

២-រថយន្តម៉ាក វីហ្គោ(ViGo) ពណ៌​ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H5392 បេីកបរដោយឈ្មោះអ៊ុច ង៉ែត ភេទ​ប្រុស អាយុ៤៨ ឆ្នាំជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តទាំងពីរបើកក្នុងទិសដៅ់បញ្រ្ចាស់ទិសគ្នា ដោយរថយន្តម៉ាក ហុិន ដាយលីបេរ៉ូ (HYUNDAI LiBERO) ពណ៌ស បេីកបរពីទិសខាងកេីតទៅទិស​ខាងលិចដោយមានសណ្តោងរឺុម៉ក់ដឹកម៉ាសុីនភ្លេីង ​។ លុះបេីកបរដល់ចំណុច​កេីតហេតុបានដាច់រឺុម៉ក់សណ្តោងចេញពីរថយន្តបណ្ដាលឲ្យរុឺម៉ក មកបុករថយន្តម៉ាកវីហ្គោ (ViGo)ពណ៌​ស្ករ បេីកបរពីទិសខាងលិចទៅទិសខាងកេីត ចំពីមុខផ្នែកខាងឆ្វេងពេញទំហុឹង។​

សពត្រូវបាន ជំនាញនគរបាលចរាចរណ៍ ប្រគល់ជូនក្រុមគ្រួសារដេម្បី យកទៅធ្វេីបុណ្យតាមប្រពៃ។ ចំណែកវត្ថុតាង: រថយន្ត ជំនាញនគរ​បាលចរាចរណ៍​បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print