រកយន្តហោះបាត់ខ្លួនមិនឃើញបែរជាឃើញខ្មោចនាវាផ្ទុកយន្តហោះអាមេរិក

ចែករំលែក៖

ការស្វែងរកយន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ីមិនទាន់ឃើញពន្លឺនៅឡើយ ប៉ុន្តែក្រុមអ្នករុករកបានរកឃើញ នាវាផ្ទុកយនុ្តហោះអាមេរិកដែលបានលិចនៅ សម័យសង្គ្រាម វាយប្រហារជាមួយជប៉ុន ទៅវិញ។ កន្លងមកក្រុមអ្នកស្វែងរកយន្ត ហោះ MH 370 ក៏បានរកឃើញនាវាមុជ ទឹករបស់អូស្ត្រាលី ដែលបានបាត់ខ្លួនជាង ១០០ឆ្នាំជាមួយនឹងនាវឹកជាច្រើននាក់។
ពាក់ព័ន្ធនឹងការរកឃើញនាវាផ្ទុកយន្តហោះអាមេរិកនេះ សារព័ត៌មាន ស៊ីនហួ នៅរសៀលថ្ងៃអង្គារ ទី៦ ខែមីនា ឆ្នាំ ២០១៨នេះបានផ្សាយថា ខ្មោចនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងរបស់អាមេរិក ដែលត្រូវបានគេបាញ់ពន្លិច ក្នុងអំឡុង សមរភូមិលើផ្ទៃសមុទ្រ ខរ៉ាល់ (Coral) កាលពី ៧៦ឆ្នាំមុន ទីបំផុតត្រូវបានរកឃើញនៅក្រោមបាតសមុទ្រ ចម្ងាយប្រមាណ ៨០០គីឡូម៉ែត្រ ភាគឦសាននៃប្រទេស អូស្រា្តលី នាថ្ងៃអង្គារនេះ។
កាលពីសម័យសង្រ្គាមលោកលើកទី ពីរ នាខែឧសភា ឆ្នាំ១៩៤២ គឺប៉ុន្មានខែក្រោយពីកងទ័ពជើងទឹកអាមេរិក បាន ទទួលរងការវាយប្រហារយ៉ាងចាស់ដៃ ពី កងយន្តហោះចម្បាំងរាប់រយគ្រឿងរបស់ប្រទេសជប៉ុន នៅឯកំពង់ផែ Pearl Harbor នៃកោះហាវ៉ៃ ប្រទេសអូស្រ្តាលីមានការ ភ័យខ្លាចជាខ្លាំងថា ច្បាស់ជានឹងមានការឈ្លានពានពីជប៉ុន មកលើខ្លួនជាក់ជាពុំ ខាន។
ដោយហេតុនេះហើយ ដើម្បីបោះដៃ ជួយដល់អូស្រ្តាលី និងដើម្បីបញ្ឈប់ការ កើនឡើងឥទ្ធិពលកាន់តែខ្លាំងរបស់ជប៉ុននៅប៉ាស៊ីហ្វិក អាមេរិកបានសម្រេចបញ្ជូន នាវាដឹកយន្តហោះចម្បាំងពីរគ្រឿងគឺ USS Lexington និង USS Yorktown ចុះមក កាន់ភាគនិរតី ដើម្បីប្រយុទ្ធក្នុងសមរភូមិដ៏ក្តៅគគុកលើផ្ទៃសមុទ្រ Coral Sea ក្បែរ ប្រទេសអូស្រ្តាលី។
យ៉ាងណាមិញ ទោះបីជាមានស្នាដៃចូលរួមយកឈ្នះលើការគំរាមកំហែងពីជប៉ុនក៏ដោយ នាវាដឹកយន្តហោះចម្បាំង Lexington បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយពុំអាចស្រោចស្រង់វិញបានឡើយ នៅក្នុងអំឡុងនៃការប្រយុទ្ធគ្នា ហើយទីបំផុតក៏លិចចូលទៅក្នុងផ្ទៃសមុទ្រ ដោយសារតែ ការវាយប្រហារពីមីស៊ីល និងការទម្លាក់ គ្រាប់បែករបស់ជប៉ុន។
គួរជម្រាបថា នៅកន្លែងរកឃើញខ្មោច នាវាខាងលើ យន្តហោះចម្បាំងមួយចំនួន ក៏ត្រូវបានរកឃើញផងដែរ រួមមានយន្ត ហោះធុន Douglas TBD-1 Devastator និងធុន Grumman F4F-3 Wildcats ជាដើម៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print