ខេត្តត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង រវាងរថយន្ត និងរថយន្ត នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៣:០០នាទី នៅលេីផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១២-២១៣ ស្ថិតនៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
រថយន្តទាំងពីរគ្រឿង ១-រថយន្តម៉ាកហុិនដាយលីបេរ៉ូ (HYUN LiBERO) ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 2A.0761 សណ្តោងរ៉ឺម៉កដឹកម៉ាស៊ីន អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ និងអាស័យអ្នកបេីកបរ (គ្មានរបួស) ក្រោយពេលកេីតហេតុបានបេីករថយន្តគេចចេញពីកន្លែងកេីតហេតុបាត់)។
២-រថយន្តម៉ាក វីហ្គោ(ViGo) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H5392 បេីកបរដោយឈ្មោះអ៊ុច ង៉ែត ភេទប្រុស អាយុ៤៨ ឆ្នាំជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តទាំងពីរបើកក្នុងទិសដៅ់បញ្រ្ចាស់ទិសគ្នា ដោយរថយន្តម៉ាក ហុិន ដាយលីបេរ៉ូ (HYUNDAI LiBERO) ពណ៌ស បេីកបរពីទិសខាងកេីតទៅទិសខាងលិចដោយមានសណ្តោងរឺុម៉ក់ដឹកម៉ាសុីនភ្លេីង ។ លុះបេីកបរដល់ចំណុចកេីតហេតុបានដាច់រឺុម៉ក់សណ្តោងចេញពីរថយន្តបណ្ដាលឲ្យរុឺម៉ក មកបុករថយន្តម៉ាកវីហ្គោ (ViGo)ពណ៌ស្ករ បេីកបរពីទិសខាងលិចទៅទិសខាងកេីត ចំពីមុខផ្នែកខាងឆ្វេងពេញទំហុឹង។
សពត្រូវបាន ជំនាញនគរបាលចរាចរណ៍ ប្រគល់ជូនក្រុមគ្រួសារដេម្បី យកទៅធ្វេីបុណ្យតាមប្រពៃ។ ចំណែកវត្ថុតាង: រថយន្ត ជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕វណ្ណៈ