ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពេលដែរបុរសពីរនាក់បងប្អូន បានដើរបាញ់សត្វពេលយប់ បានប្រទះឃើញសពបុរសម្នាក់ ចង ករ សម្លាប់ខ្លួន នៅលើដើមជ្រៃក្នុងវាលស្រែ កាលពីវេលាម៉ោង១២និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែលើដើមជ្រៃ ខាងក្រោយនិងសាលាសង្កាត់ជើងឯក ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា មាន អាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវដៃវែងពណ៌ឈាមជ្រូក ស្លៀកខោ ខោប៊យជើងវែង ។
យោងតាមសម្តីបុរសម្នាក់ឈ្មោះ គីម មុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបប កម្មកររោងចក្រ ស្នាក់ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បានប្រាប់ដឹងថា មុនពេលដែលប្រទះឃើញ សពបុរសខាងលើ គឺរូបគាត់មានគ្នា២ពីរនាក់ ប្អូនប្រុសរបស់គាត់ បានដើរបាញ់សត្វ នៅម្តុំវាលស្រែ ខាងក្រោយ សាលាសង្កាត់ជើងឯក ខណះពួកគាត់ដើរមកដល់ ក្រោមដើមជ្រៃខាងលើ ក៏បានបញ្ចាំងពិល ឆ្លុះដើម្បីរកមើលសត្វ ស្រាប់តែប្រទះឃើញ សពបុរសខាងលើ ចង ករ និងខ្សែរលួស ថ្ពួកជាមួយនិង ក្រាម៉ា ផុតជើង ពីដី ប្រហែល ១ម៉ែត្រកន្លះ ស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីប្រទះឃើញ សាកសពបែបនេះ ពួកគាត់២នាក់ បងប្អូន ភ័យស្លន់ស្លោរ បាននាំរត់យកព្រះអាយុស រហូតមកដល់ផ្ទះវិញ រួចហើយពួកគាត់ក៍បាន តេទូរសព្ទ័ ផ្តល់ដំណឹងទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យមើលកន្លែងកើតហេតុ ។ លុះសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ក៏បានយកខ្សែ មកពទ្ធ័ជុំវិញកន្លែងកើតហេតុ ដើម្បីរងចាំព្រឹកឡើងទើបទាក់ទងទៅ ជំនាញ់កោសល្យវិច័យ អោយចុះមកពិនិត្យ សាកសព តើថា ជាករណីអ្វីអោយប្រាកដ ៕ដោយ៖ ភារ៉ា ដង្កោ