ខេត្តរតនគិរី ៖ ក្រុមក្មេងទំនើងអាយុក្រោម២០ឆ្នាំ ទាំង១០នាក់ ត្រូវបានកំលាំងអធិការដ្ឋានស្រុកវើនសៃ បង្រ្កាបនិងឃាត់ខ្លួន បន្ទាប់ពីពួកគេបង្កការអុកឡុកក្នុងកម្មវិធីប្រគំតន្ត្រីផ្សព្វផ្សាយលក់ស្រាបៀកម្ពុជា នៅភូមិហ្វាំងឃុំប៉ុង ស្រុកវើនសៃ ហើយណាត់គ្នាមកវាយកាប់ចាក់គ្នានៅពាក់កណ្តាលផ្លូវ។
ហេតុការកាប់ចាកគ្នានេះបង្ករឡើងនៅវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃ ព្រហស្បតិ៍ ៧រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៨៨ខែ មីនាឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើន សៃបាន។
តាមប្រភពពីនគបាលអធិការស្រុកវើនសៃបានឱ្យដឹងថាក្រុមក្មេងទំនើងមាន២ក្រុមសរុបមានគ្នាចំនួន១១នាក់បានហើយបាន នាំគ្នាទៅមើលការប្រគុំដន្ត្រីកម្មវិធីផ្សព្វផ្សាយស្រាបៀកម្ពុជានៅភូមិហ្វាំងឃុំប៉ុងស្រុកវើនសៃហើយបានបង្ករការអុកឡុកនៅទីនោះរួចពួកគេណាត់គ្នា ត្រឡប់មកផ្ទះវិញដល់ចំណុចផ្លូវបំបែកភូមិផាក់ណាមឃុំកោះពាក្យក៏បាន នាំគ្នាឈប់ម៉ូតូដេញវាយតបកាប់ចាក់គ្នាបណ្តាលឲ្យភាគីម្ខាងត្រូវរបួសបែកក្បាលបន្តិចបន្តួចរីឯភាគី ម្ខាងទៀតបានខូចខាតម៉ូតូបែកបាក់ស្ទុបខាងក្រោយ។
ខណៈដែលក្រុមក្មេងទំនើងកំពុងធ្វើសកម្មភាពវាយតប់នោះក៏មានក្រុមប្រចាំបញ្ជារបស់អធិការដ្ឋានចុះធ្វើអន្តរាគមន៍ភ្លាមៗហើយធ្វើការឃាត់ខ្លួនបានក្រុមក្មេងទំនើងទាំង២ក្រុមខាងលើនោះចំនួន១០នាក់ផងដែរ។ ក្រុមក្មេងទំនើងទាំង១០នាក់ដែលឃាត់ខ្លួនបានរួមមានៈ ទី១-ឈ្មោះបារ៉ាក់ ខែ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិក្រឹង ទី២ឈ្មោះ សាណយចាង វែងភេទប្រុសអាយុ១៦ឆ្នាំជនជាតិគ្រឹង ទី៣-ឈ្មោះប្រាក យ៉ែ ភេទប្រុសអាយុ១៦ឆ្នាំជន ជាតិគ្រឹង ទី ៤-ឈ្មោះសាបូ ជិង ភេទប្រុសអាយុ១៨ឆ្នាំជនជាតិគ្រឹង ទី៥ -ឈ្មោះថងកាំ ភឿន ភេទប្រុសអាយុ១៧ឆ្នាំជនជាតិគ្រឹង ទី៦ -ឈ្មោះងើក សំងាត់ ភេទប្រុសអាយុ១៤ឆ្នាំជនជាតិគ្រឹង ទី៧ -ឈ្មោះណាស់ ឡាហើយភេទប្រុសអាយុ១៨ឆ្នាំជនជាតិគ្រឹង ទី៨ឈ្មោះកាតុងច្រឹងភេទប្រុសអាយុ១៣ឆ្នាំជនជាតិគ្រឹង ទី៩ឈ្មោះក្លេវមុកភេទប្រុសអាយុ១៥ឆ្នាំជនជាតិគ្រឹង។ ទាំង៩នាក់ខាងលើមានទីលំនៅភូមិផាក់ណាមឃុំកោះពាក់ស្រុវើនសៃខេត្តរនគិរី។ ទី១០ឈ្មោះឡិបសះភេទប្រុសអាយុ១៧ឆ្នាំជនជាតិកាចក់មានទីលំនៅភូមិកោះពាក់ឃុំកោះពាក់ស្រុកវើនសៃខេត្តរតន គិរី។
បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការបណ្តេះអាសន្នដើម្បីធ្វើការអប់រំណែនាំនឹងប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្ត៕ ដោយៈជីវន្ត
...