ភាពមិនប្រក្រតីករណី រថយន្តដឹកទំនិញខ្នាតធំមួយគ្រឿងគេចពន្ធ ត្រូវបានគយឃាត់យកទៅទុកនៅសាខាគយ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ រថយន្តដឹកទំនិញខ្នាតយក្សមួយគ្រឿង ត្រូវបាន គយខេត្តនិងគយចល័តនាំគ្នាដេញ ប្រភិត ប្រភីង ពីផ្លូវជាតិជាតិលេខ០៦ រហូតដល់ក្នុង បុរី សៀង ណាំ ដើម្បីពិនិត្យទំនិញម្តងម្នាក់ៗ បន្ទាប់ពីមានការសង្ស័យថា មិនបានបង់ពន្ធគ្រប់ចំនួនតាមលិខិតដឹកជញ្ជូន ស្រាប់តែមានភាពប្រទាញ ប្រទង់ជាច្រើនម៉ោង ហាក់មានអាថ៌កំបាំងនៅពីក្រោយខ្នង។

ហេតុការឃាត់រថយន្តផ្ទុកទំនិញគេចពន្ធនេះ ធ្វើឡើងនាថ្ងៃទី៨ខែមិនាឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្សារបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប។

បើតាមការរៀបរាប់ ពីព្រូ ឡាន បានអះអាងថា រថយន្តនេះ បានដឹកសម្ភារៈអេឡិចទ្រូនិច ម៉ាកសាមសុង ពាក់ស្លាក​លេខព្រះសីហនុ 3A 28 16 ចេញមកពីស្រុកសំពៅលូន ជាប់(ព្រំប្រទល់ប្រទេសកម្ពុជា/ថៃ)កាត់តាម ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលមកទម្លាក់ ឃ្លាំងស្តុក នៅក្នុងបុរី សៀង ណាំ ក្នុងខេត្តសៀមរាប ដើម្បីទុកបោះដុំឱ្យម៉ួយ។

តាមប្រភពពីអ្នកឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុ ពួកគេ បានឃើញសមត្ថកិច្ច និង គយទាំងពីរស្ថាប័ន កំពុងដេញរថយន្តដឹកទំនិញខាងលើ រហូតធ្វើការឃាត់បាននៅក្នុងផ្សារ បុរី សៀង ណាំ ដោយសង្ស័យ ថា ទំនិញទាំងនេះអាចមិនទាន់បានបង់ពន្ធ គ្រប់ចំនួន ។ក្រោយឃាត់បានរថយន្តនោះភ្លាម គយ ខេត្ត ក៏នាំយកទៅកាន់សាខាគយ ខេត្ត នៅស្វាយធំ ចំណែកគយចល័ត ក៏គេចខ្លួនបាត់អស់។

ជុំវិញករណីចាប់រថយន្តដឹកទំនិញខាងលើនោះដែរ លោក កែវ រិទ្ធី អនុប្រធានគយ និងរដ្ឋាករ សាខាខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៩ខែមិនាឆ្នាំ២០១៨នេះថា រឿងទំនិញ ដែលដឹកតាមរថយន្ត ចូលមកក្នុងក្រុងសៀម​រាបនោះ យើងបានឃាត់យកមកទុកនៅសាខាគយ និង រដ្ឋាករ ខេត្តសៀមរាប ហើយ។លោកបានបន្តថា ចំពោះករណីរឿងទំនិញនោះលោកបានកសាងកំណត់ហេតុបញ្ជូនទៅភ្នំពេញតាំងពីម្សិលម៉ិញ ដើម្បីសុំសេចក្តីសម្រេចវិនិឆ័យពីអគ្គនាយកដ្ឋានគយ រួចរាល់អស់ហើយ ចាំតែខាងលើទំលាក់មកវិញ ទើបដឹងរឿងពិត។

ទោះជាបែបនេះ ក្តី នៅក្នុងស្ថានការនោះ តាម មជ្ឈដ្ឋាននានា ប្រជាពលរដ្ឋ នៅក្នុង បុរីសៀងណាំ គេឃើញមានការជជែកគ្នាជាច្រើនម៉ោងដោយបង្ហាញពីការប្រទាញប្រទង់ដណ្តើមគ្នាយករថយន្តទំនិញខាងលើទៅកន្លែងរៀងៗខ្លួន រវាងគយចល័តនិងគយខេត្តសៀមរាប។

ប្រភពពីមន្ត្រីគយសាខាខេត្តម្នាក់ សុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ក្នុងរថយន្តនោះគេបានរកឃើញទំនិញមិនបានបង់ពន្ធ ប្រភេទម៉ាស៊ីន បោកខោ អាវ ម៉ាកសាមសុង ជិត១០០គ្រឿង។ ឯទំនិញច្រើនមុខទៀត កំពុងផ្ទៀងផ្ទាត់នៅឡើយ តែអាចមិនបានបង់ពន្ធច្រើនមុខទៀត។ ប្រភពបន្តថា រាល់ទំនិញដែលដឹកពីកន្លែងផ្សេងៗ ចូលទៅកាន់តាមបណ្តាខេត្ត កម្រអាចមាននរណាម្នាក់បានដឹងច្បាស់ថា មានពន្ធឬអត់ ក្រៅពីសមត្ថកិច្ចគយនោះឡើយ។

សូមបញ្ជាក់ផងដែរថា ចំពោះការឃាត់ស្ទាក់ចាប់រថយន្តផ្ទុកទំនិញនីមួយៗ ក៏សមត្ថកិច្ចគយ កម្រនឹងចាប់ឱ្យខុសនោះដែរ គ្រាន់តែថា គេអនុវត្តច្បាប់ ឬ ចរចារគ្នាក្រៅផ្លូវច្បាប់ តែប៉ុណ្ណោះ ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print