ចង់ព្រើសរោម!!!​​​ បងប្អូនពីរនាក់ដើរបាញ់សត្វប្រទះឃើញសពបុរសម្នាក់ ចង ក លើដើមជ្រៃទាំងកណ្ដាលអាធ្រាតភ័យឡើងរត់ជាន់ជើងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពេលដែរបុរសពីរនាក់បងប្អូន បានដើរបាញ់សត្វពេលយប់ បានប្រទះឃើញសពបុរស​ម្នាក់ ចង​ ករ​ សម្លាប់​ខ្លួន​ នៅលើដើមជ្រៃក្នុងវាលស្រែ កាលពីវេលាម៉ោង​១២និង​២០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៨​ ស្ថិតនៅវាល​ស្រែ​លើ​ដើម​ជ្រៃ ខាងក្រោយ​និង​សាលា​សង្កាត់​ជើង​ឯក​ ក្នុងភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។
​ សពជនរងគ្រោះ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយទេ​ គ្រាន់តែដឹងថា​ មាន​ អាយុប្រហែល​ជាង​៣០ឆ្នាំ​ ពាក់​អាវ​ដៃ​វែង​ពណ៌​ឈាមជ្រូក​ ស្លៀកខោ​ ខោប៊យជើងវែង​ ។
​ យោងតាមសម្តី​បុរសម្នាក់ឈ្មោះ​ គីម​ មុន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបប​ កម្មករ​រោងចក្រ​ ស្នាក់​ភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ បានប្រាប់ដឹងថា​ មុន​ពេលដែល​ប្រទះ​ឃើញ​ សព​បុរស​ខាង​លើ​ គឺ​រូប​គាត់​មានគ្នា​២ពីរ​នាក់​ ប្អូន​ប្រុស​របស់​គាត់​ បានដើរ​បាញ់​សត្វ​ នៅ​ម្តុំ​វាល​ស្រែ​ ខាង​ក្រោយ​ សាលា​សង្កាត់​ជើង​ឯក​ ខណះ​ពួកគាត់​ដើរ​មក​ដល់​ ក្រោម​ដើម​ជ្រៃខាងលើ ក៏បាន​បញ្ចាំង​ពិល​ ឆ្លុះដើម្បី​រក​មើលសត្វ​ ស្រាប់​តែ​ប្រទះ​ឃើញ​ សពបុរស​ខាងលើ​ ចង​ ករ​ និង​ខ្សែរ​លួស​ ថ្ពួក​ជាមួយ​និង​ ក្រាម៉ា​ ផុតជើង​ ពីដី​ ប្រហែល​ ១ម៉ែត្រ​កន្លះ​ ស្លាប់បាត់​ទៅហើយ​ ។
​ ប្រ​ភព​ដដែល​បានបន្តទៀតថា​ បន្ទាប់​ពី​ប្រទះឃើញ​ សាក​សព​បែបនេះ​ ពួកគាត់​២នាក់​ បងប្អូន​ ភ័យ​ស្លន់​ស្លោរ​ បាននាំ​រត់​យក​ព្រះ​អាយុស​ រហូត​មកដល់​ផ្ទះ​វិញ​ រួច​ហើយ​ពួក​គាត់​ក៍​បាន​ តេទូ​រសព្ទ័​ ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ទៅពិនិត្យ​មើល​កន្លែង​កើត​ហេតុ​ ។ លុះ​សមត្ថកិច្ច​ទៅដល់​កន្លែង​កើតហេតុ​ ក៏បាន​យក​ខ្សែ​ មកពទ្ធ័​ជុំ​វិញ​កន្លែង​កើតហេតុ​ ដើម្បី​រងចាំ​ព្រឹក​ឡើង​ទើប​ទាក់ទង​ទៅ​ ជំនាញ់​កោសល្យវិច័យ​ អោយ​ចុះ​មកពិនិត្យ​ សាក​សព​ តើថា​ ជាករណី​អ្វី​អោយ​ប្រាកដ​ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print