ខេត្តកណ្តាល៖ មិនដឹងជាការងាររដ្ឋបាលក្រោមការដឹកនាំដោយលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមានចេតនាសុីញ៉េទុកមុនឬមានការធ្វេសប្រហែសពីមន្ត្រីរបស់ខ្លួនយ៉ាងណាទេ បែជាលេចចេញនូវភាពមិនប្រក្រតី ខណះមាន ប័ណ្ណសសើរ របស់រដ្ឋបាលខេត្តកណ្តាលលេខ០២០ លប ចុះហត្ថលេខា ដោយលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃអង្គារ៍ ៥រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៨ មុនឱកាសប្រារព្ធពិធីបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ ឈានមកដល់..? ប៉ុន្តែប័ណ្ណសសើរនេះបែជាបញ្ជាក់ថា៖ ម្ចាស់ខារ៉ាអូខេ«ហុង កុង»មានស្នាដៃល្អក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ក្នុងឱកាសប្រារព្ធពិធីបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តភាពទេសចរណ៍»។
ចំណុចនេះមានន័យថា៖ ចៅហ្វាយខេត្តដឹងមុនថាហាងខារ៉ាអូខេ (ហុង កុង)មានស្នាដៃល្អក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា មុនពិធីប្រារព្ធឬ មុនសកម្មភាពបានចូលរួម..?
ក្នុងករណីនេះមានហ្វេសប៊ុកជាច្រើនបានរិះគន់ បង្ហោះចែករំលែកពីប័ណ្ណសសើរមិនប្រក្រតីនេះតៗគ្នា។
អាខោនហ្វេសប៊ុកមួយមានឈ្មោះថា៖( មរត ជាតិ)បានបញ្ចេញមតិថា៖ បុណ្យទន្លេមិនទាន់ចាប់ផ្តើមផង ស្រាប់តែចេញប័ណ្ណសរសើរខារ៉ាអូខេ«ហុងកុង» មានស្នាដៃល្អ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងឱកាសប្រារព្ធពិធីបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ ឆ្កុយទៅវិញ។
អាខោនហ្វេសប៊ុកមួយមានឈ្មោះថា៖ (មរត ជាតិ) បានបញ្ជាក់ថា ប័ណ្ឌសរសើរចេញនៅថ្ងៃទី០៦ ខែមីនា តែបុណ្យទន្លេចាប់ផ្តើមនៅថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ឯណោះទេ។
សូមអ្នកជំនាញជួយពន្យល់ផង….!!!។
ក្រៅពីករណីរិះគន់ខាងលើ ចៃដន្យអី មានឧប្បត្តិហេតុមួយថ្មី អាចកើតឡើងដោយការធ្វេសប្រហែសពីគណៈកម្មការរៀបចំ ពិធីប្រារព្ធពិធីបុណ្យទន្លេ លើកទី៤ ឆ្នាំ២០១៨ និងខ្វះការទទួលខុសត្រូវក៏បណ្តាលអោយបាក់ធ្លាក់ផ្ទាំងប៉ាណូបុណ្យទន្លេ របួសមនុស្សម្នាក់ ។
ជនរងគ្រោះឈ្មោះ មាន សុខនី ភេទប្រុល អាយុ៣០ឆ្នាំ មុខរបរជាង រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើអ្នកឃើញហេតុការណ៍ បាននិយាយថា នៅវេលាកើតហេតុនោះ គឺមានខ្យល់បក់ខ្លាំងធ្វើឲ្យដែកដែលយកមកធ្វើប៉ាណូ វាស្ដើងផងនោះ បានបាក់ធ្លាក់សង្កត់មកលើជនរងគ្រោះ និងរទេះអេតចាយបណ្ដាលឲ្យកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរនៅលើដងផ្លូវជិត១ម៉ោង។
គួបញ្ជាក់ផងដែរថា ករណីខាងលើនេះ មកពីការធ្វេសប្រហែសរបស់សាលាក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ ដែលខ្វះការយកចិត្តទុកដាក់ ធ្វើឲ្យតែរួចពីដៃ ហើយនេះស្លាកប៉ាណូធ្លាក់ចំប្រជាពលរដ្ឋម្នាក់ ចុះប្រជាពលរដ្ឋច្រើន និងបើចំពេលក្បួនថ្នាក់ដឹកនាំវិញ តើនឹងមានរឿងអ្វីកើតឡើង៕ ដោយ៖ សហការី