ដឹងរឿងពិតហើយ !!! មូលហេតុដែលបុរសម្នាក់ចង.កសម្លាប់ខ្លួនលើដើមជៃ​ ព្រោះតែរូបគាត់តូចចិត្តសុំប្រពន្ធជុំគ្នាវិញមិនបាន ក៏គិតខ្លីដើរទៅចង.កសម្លាប់ខ្លួន និងបន្សល់ទុក

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់ដែលចង ក សម្លាប់ខ្លួននៅលើដើមជៃ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋ​​ដើរបាញ់​សត្វនៅ​ពេល​យប់​ កាលពីវេលាម៉ោង​១២និង​២០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១០​ ខែ​មិនា​ ឆ្នាំ​២០១៨​​ នៅវាល​ស្រែ​ ខាងក្រោយសាលាសង្កាត់ជើងឯក​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ នោះ នៅព្រឹកថ្ងៃដដែល ខាងសមត្ថកិច្ចមូលដ្ឋានបានដឹងរឿងពិតហើយ គឺបុរសរងគ្រោះខាងលើ តូចចិត្តសុំប្រពន្ធជុំគ្នាវិញមិនបាន ក៏គិតខ្លីដើរទៅចង ក​ សម្លាប់ខ្លួន ហើយបានបន្សល់ទុកលិខិតបណ្ដាំជូនប្រពន្ធ និងឪពុកម្ដាយ ។

​ សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ​មានឈ្មោះ កែប ឆៃ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះម្ដាយ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើត នៅភូមិឈ្នះជ័យលើ ឃុំរាធ័រស្រុកព្រះស្ដេច ខេត្តព្រៃវែង ។​ និងប្រពន្ធមានឈ្មោះ ប៉ក់ សិឡា អាយុ២៩ឆ្នាំមុខរបចុងភៅស្នាក់នៅភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។​

‎ បើតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធបានឲ្យដឹងថា៖ រូបគាត់និងជនរងគ្រោះបានរៀបការអស់រយះពេលជាច្រើនឆ្នាំមកហើយ រួមទាំងមានកូនស្រីអាយុ៦ឆ្នាំម្នាក់នៅក្នុងបន្ទុកទៀតផង ហើយមួយរយៈក្រោយនេះពួកគាត់បានបែកគ្នា ហើយនៅប៉ុន្មានថ្ងៃមុនកើតហេតុគាត់បានតេមកសុំជុំគ្នាវិញ តែរូបគាត់មិនព្រម ពេលនោះជនរងគ្រោះបាននិយាយថាចង់ឃើញខ្ញុំស្លាប់មែន ចឹងចាំយកសពខ្ញុំទៅធ្វើបុណ្យផង តែគាត់មិននឹកស្មានថាប្ដីធ្វើដល់ថ្នាក់ហ្នឹងនោះទេ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យលើសាកសពក៏សន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តសំបួរមាស ។

‎គួរបញ្ចាក់ផងដែរថា កាលពីវេលាម៉ោង​១២និង​២០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៨​ មានបុរស២ពីរ​នាក់​បងប្អូន​ បានដើរ​បាញ់​សត្វ​ នៅ​ម្តុំ​វាល​ស្រែ​  ខាង​ក្រោយ​ សាលា​សង្កាត់​ជើង​ឯក​  ខណះ​ពួកគាត់​ដើរ​មក​ដល់​ ក្រោម​ដើម​ជ្រៃខាងលើ ចំទីតាំងខាងលើ ក៏បាន​បញ្ចាំង​ពិល​ ឆ្លុះដើម្បី​រក​មើលសត្វ​ ស្រាប់​តែ​ប្រទះ​ឃើញ​ សពបុរស​ខាងលើ​ ចង​ ករ​ និង​ខ្សែរ​លួស​ ថ្ពួក​ជាមួយ​និង​ ក្រាម៉ា​ ផុតជើង​ ពីដី​ ប្រហែល​ ១ម៉ែត្រ​កន្លះ​ ស្លាប់បាត់​ទៅហើយ​  ។

សាក្សីបានបន្តទៀតថា​ បន្ទាប់​ពី​ប្រទះឃើញ​ សាក​សព​បែបនេះ​ ពួកគាត់​២នាក់​ បងប្អូន​ ភ័យ​ស្លន់​ស្លោរ​  បាននាំ​រត់​យក​ព្រះ​អាយុស​ រហូត​មកដល់​ផ្ទះ​វិញ​   រួច​ហើយ​ពួក​គាត់​ក៍​បាន​  តេទូ​រសព្ទ័​ ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ទៅពិនិត្យ​មើល​កន្លែង​កើត​ហេតុ​ ៕  ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print