ខេត្តក្រចេះ ៖ ជាទម្លាប់ក្រុមប្រឆាំងតែងបង្កើតនូវយុទ្ធសាស្ត្រ បំផ្លើស បំភ្លៃ បំផ្លាញ បំផ្លោង រាល់ព័ត៌មានមិនពិតតាម រយៈក្រុមសកម្មជនរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយនិន្នាការបម្រើឲ្យ ផលប្រយោជន៍បរទេស គឺយករឿងដីធ្លីទៅជាការបញ្ឆេះកំហឹងឲ្យប្រជាពលរដ្ឋគាំទ្រ អនុវត្ត តាមទាំងពួកគាត់ងាយនឹងរងគ្រោះចំពោះនយោបាយបដិវត្តន៍ដីធ្លីទាំងនេះ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ មានករណីប្រជាពលរដ្ឋប្រមូលផ្តុំបិទផ្លូវ ជាតិលេខ៧៦ ប្រមាណជាង១ម៉ោង ក្នុងគោលបំណងប្រឆាំងទៅនឹងអាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាស្ថាប័នតុលាការ តម្រូវឲ្យពួកគាត់រុះរើការសង់លំនៅឋានខុសច្បាប់លើដីក្រុមហ៊ុន ។ ប៉ុន្តែករណីនេះ បណ្តាលឲ្យមានការប៉ះទង្គិច រវាងប្រជាពលរដ្ឋនិងសមត្ថកិច្ចការពារ រក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ខណៈប្រជាពលរដ្ឋប្រមាណជិត២០០នាក់ ពួកគាត់ជា ច្រើនបានកាន់ដំបង កាំបិត ពូថៅ ខ្វែវ កាំភ្លើងច្នៃ និងដុំថ្មជាច្រើន ផ្ទុះកំហឹងមកលើសមត្ថ កិច្ចដែលរៀបចំសណ្តាប់ធ្នាប់ ។ យ៉ាងតិចមានប្រជាពលរដ្ឋ២នាក់រងរបួស ក្នុងនោះសមត្ថ កិច្ចក៏រងការគប់ដុំថ្ម និងវាយបណ្តាលឲ្យរងរបួស ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុ ជីវិតនោះឡើយ ។ ផ្ទុយទៅវិញព័ត៌មានទាំងនេះ ត្រូវបានប្រព័ន្ធផ្សព្ចផ្សាយបម្រើឲ្យបរទេស មានចេតនាបំផ្លើសព័ត៌មាន រហូតដល់បំប៉ោងថា មានពលរដ្ឋរងគ្រោះបណ្តាលឲ្យស្លាប់៦ នាក់ និងជាង៤០នាក់ទៀតរងរបួស ។
ភ្លាមៗនោះ អាជ្ញាធរស្រុកស្នួលនៅកន្លែងកើតហេតុ មេយោធាខេត្តក្រចេះ ក៏ដូចជាស្ថាប័ន ពាក់ព័ន្ធបានច្រានចោលរាល់ការផ្សាយបំផ្លើសនេះ និងមានមូលដ្ឋានច្បាស់លាស់បញ្ជាក់ យ៉ាងលម្អិតអំពីការប៉ះទង្គិចនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ ដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ បម្រើឲ្យបរទេសផ្សាយខុសពីការពិត ក្នុងចេតនាទម្លាក់កំហុសមកលើ អាជ្ញាធរ និងរដ្ឋាភិបាលនោះ ។
ជុំវិញបញ្ហានេះ គេអាចពិភាគបានថា ការបំភ្លៃព័ត៌មានផ្សាយមិនពិត ពួកគេស្មើនឹងប្រើ ល្បិចកលនៃក្រុមឧទ្ទាម ក្នុងនោះមានន័យថា ៖ ព័ត៌មានទាំងនេះបង្កើតឲ្យមានការភ័ន្តច្រឡំ និងទម្លាក់កំហុសមកលើរដ្ឋាភិបាល តាមរយៈគោលបំណងរបស់ពួកគេ គឺ១-បញ្ឆេះកំហឹងពលរដ្ឋ ឱ្យមានការឈឺចាប់រឿងដីធ្លី(បដិវត្តន៍ដីធ្លី)។
២-បញ្ឆេះឱ្យអាជ្ញាមូលដ្ឋានខឹងសម្បារ និងបើកការបង្ក្រាបទៅលើប្រជាពលរដ្ឋដែលឈឺចាប់ ឬមានទំនាស់ដីធ្លី។
៣-ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយគ្មានមូលដ្ឋាន និងគ្មានប្រព័ន្ធច្បាស់លាស់ ផ្សាយព័ត៌មានមិនពិត បំភ្លៃ បំផ្លើស ដោយបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងអាជ្ញាធរឱ្យមានការប្រឈមដាក់គ្នា។ កាប់សម្លាប់ និងបង្ហូរឈាមកាន់តែច្រើន ,កាន់តែមានវិសាលភាពធំទូលាយ កាន់តែល្អប្រសើរសម្រាប់បេសកកម្មពួកគេ។
៤-អំពាវឱ្យសហគមន៍អន្តរជាតិបង្វែរការចាប់អារម្មណ៍លើប្រទេសកម្ពុជា ឬរដ្ឋអំណាចគ្រប់គ្រងប្រទេស។
៥-ផ្តល់របាយការណ៍ និងរាយការណ៍ផ្ទាល់មាត់ ដល់មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា(លោកស្រី រ៉ូណា ស្មីត)ស្តីពីការរំលោភសិទ្ធិមនុស្ស និងរំលោភសិទ្ធិលំនៅឋាននៅកម្ពុជា។
៦-អំពាវឱ្យសហាគមន៍អន្តរាគមន៍ផ្តាច់ជំនួយ និងដាក់គំនាបមកលើរាជរដ្ឋាភិបាល។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងអំពើទុច្ចរិតរបស់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៃក្រុមបម្រើផល ប្រយោជន៍បរទេស អាជ្ញាធរ សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការត្រឹមត្រូវ និង មូលដ្ឋានជាក់លាក់ ដើម្បីឆ្លើយតបទៅនឹងព័ត៌មានមិនពិតទាំងនេះ ក៏ដូចជាឲ្យពលរដ្ឋទាំង នោះបានដឹង បានយល់ ពិសេសជនរួមជាតិទាំងអស់បានជ្រួតជ្រាបឲ្យបានច្បាស់ជុំវិញ ករណីខាងលើ ។ ក្នុងនោះអាជ្ញាធរ សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការ គឺ១- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គួរតែផ្សាយពីព័ត៍មានពិត ប្រយោជន៍ពន្យល់ប្រជាជន អោយបានដឹង ចៀសវាងងាយចាញ់បោកចំពោះគំនិតទុច្ចរិតនៃក្រុមក្បត់ជាតិបម្រើអោយបរទេស និងដើម្បីពន្យល់ប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ នូវព័ត៍មាន មានមូលដ្ឋានជាក់លាស់ ក៏ដូចការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសជាតិ។
២-ពន្យល់អ្នករាយការណ៍ពិសេសUN(រ៉ូណាស្មីត) ពីហេតុការណ៍ដែលបានកើតឡើង។
៣-រដ្ឋអំណាចត្រូវស្វែងរកអ្នកបំផុសបំផុល ឬអ្នកពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់។
៤-ធ្វើស្ថិតិប្រជាពលរដ្ឋដែលមានទំនាស់នោះ និងផ្តល់ដីសម្បទានសង្គមកិច្ចដល់ពួកគាត់(បើពួកគាត់គ្មានដីធ្លីពិតប្រាកដ)។
៥-ដាក់បញ្ជាទៅអាជ្ញាធរមូលឱ្យប្រើខួរក្បាលដើម្បីដោះស្រាយទំនាស់(កាំប៉ិត ពូថៅ និងកាំភ្លើង មិនមែនជាដំណោះស្រាយឡើយ) ៕ សុខខេមរា