ខេត្តរតនគិរី ៖ ឈើសុក្រំ, ឈើកកោះ និងឈើគគីររាប់សិបដុំ ដែលឈ្មួញលាក់ទុក ក្នុងចំការចន្ទីត្រូវបានកម្លាំងចំរុះចុះបង្ក្រាប់រឹបអូសយកមករក្សារទុកនៅខណ្ឌ័រដ្ឋបាលព្រៃឈើខេត្ត។
ការចុះបង្ក្រាបរឹបអូសនោះបានធ្វើឡើងនៅរសៀល ថ្ងៃ ចន្ច័ ១១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៨ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ស្ថិតក្នុងភូមិសាទុក ឃុំប៉ូយស្រុកអូរជុំ ខេត្តរតនគិរី។
ការចុះបង្ក្រាបនោះក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តបានចុះទៅបង្ក្រាបការលួចដឹកជញ្ជូនឈើ ដែលក្រុមឈ្មួញយកមកលាក់ទុកនៅទីតាំងខាងលើនេះ។
គំនរឈើនេះត្រូវបានកម្លាំងសម្ងាត់តាមដានជាយូរថ្ងៃមកហើយទើបកំណត់ពេលធ្វើការបង្ក្រាបបានតែម្តង។
ឈើដែលបង្ក្រាបបាននោះជាប្រភេទគគីរ, កកោះនិងសុក្រំមានមុខកាត់ធំៗប្រវែងចាប់២ទៅ៤ម៉ែត្រជាច្រើនដុំរួចហើយប្រគល់ជូនឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចាត់ការបន្តតាមច្បាប់ព្រៃឈើ។
ទូរលេខឈើពិតប្រាកដមិនទាន់ដឹងចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេជុំនាញកំពុងធ្វើការវាស់វែង៕ ដោយ:ជីវន្ត