ក្រុងព្រះសីហនុ ៖ នៅវេលាម៉ោង១កន្លះរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្រុម២១ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង អស់ទាំងស្រុង នៅម្តុំអូ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
បើតាមមន្ត្រីមូលដ្ឋានឲ្យដឹងថា ផ្ទះដែលឆេះមានចំនួន២ខ្នង ១-ឈ្មោះ យស់ នឿន ភេស្រី អាយុ៥៨ឆ្នាំ ផ្ទះសង់អំពីថ្មក្រោមឈើលើប្រក់ស័ង្កសី មានទទឹង៧មែត្រ បណ្តោយ១៤មែត្រឆេះទាំងស្រុង ២ឈ្មោះវុិត វ៉ាងមី ភេទស្រីអាយុ ៥០ឆ្នាំផ្ទះសង់អំពីថ្មក្រោមឈើលើ ទទឹង៥ បណ្តោយ៧មែត្រការ៉េ ។
ជំហ៊ានដំបូងឆេះមកពីឆ្លងចរន្តអគ្គីសនី ក្នុងចំណោមម្ចាស់ផ្ទះរងគ្រោះ ក៍មានផ្ទះមួយខ្នង ដែលកាលពីប្រមាណជាង ២ឆ្នាំមុន ផ្ទះជនរងគ្រោះរូបនេះក៍ធ្លាប់បានអគ្គីភយ័ឆេះបំផ្លាញម្តងរួចមកហើយដែរ។ សមត្ថកិច្ចគ្រប់ផ្នែក មាននគរ បាលកងរាជអាវុធហត្ថ បានបញ្ជូនរថយន្តពន្លត់អគ្គីភយ័ទៅជួយអន្តរាគមន៍ដើម្បីទប់ស្កាត់កុំអោយរាលដាលដល់ផ្ទះពលរដ្ឋផ្សេងទៀតដែលនៅក្បែរគ្នា។
ក្នុងនោះលោក យន្ត មីន អភិបាលខេត្ត ក៍បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទូទៅនៃគ្រោះអគ្គីភយ័នេះភ្លាមៗដែរ៕ឆ្លាម សមុទ្រ
...