ធ្លាក់យន្តហោះនៅនេប៉ាល់ ស្លាប់មនុស្ស ៥០នាក់

ចែករំលែក៖

អ្នកនាំពាក្យកម្លាំងទាហាននេប៉ាល​់បានឲ្យដឹងថា ៖យន្តហោះ ដែលជួបគ្រោះថ្នាក់ធ្លាក់ បានដឹកអ្នកដំណើរ ៦៧នាក់ និង ក្រុមពហុនិកា​៥នាក់។ គ្រោះថ្នាក់ខាងលើបណ្តាលឲ្យស្លាប់មនុស្ស ៥០នាក់។
សារព័ត៌មាន​BBC ផ្សាយថា៖ យន្តហោះដឹកអ្នកដំណើរ របស់បង់ក្លាដែស បានធ្លាក់ជិតអាកាសយានដ្ឋានអន្តរជាតិ​ប្រទេសនេប៉ាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៅទីក្រុង Kathmandu ​ប្រទេសនេប៉ាលើកាលពីថ្ងៃទី​១២ខែមីនា ។

​ជើងហោះហើរដែលជួបគ្រោះថ្នាក់មានលេខហោះហើ​រ BS211របស់ក្រុមហ៊ុនអាកាសចរណ៍US Bangla Airlines ។
អ្នកនាំពាក្យអាកាសយានដ្ឋាន​ Tribhuvan ​បានឲ្យដឹងថា៖ មនុស្ស​១៧នាក់នៅលើយន្តហោះត្រូវបានជួយសង្គ្រោះ នៅមានជីវិតនៅឡើយ ។  ហេតុការគ្រោះថ្នាក់នោះបណ្តាលឲ្យមនុស្ស ៥០នាក់ស្លាប់
តាមសារព័ត៌មាន​ CNN ​អ្នកដំណើរនៅលើយន្តហោះខាងលើ មានម្នាក់ ជនជាតិចិន ម្នាក់ជនជាតិម៉ាឌីវ ក្រៅពីនេះគឺ ជាជនជាតិនេប៉ាល់និងបង់ក្លាដេស។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ យន្តហោះ ដូចជា មិនអាចទប់លំនឹង​បានឡើយពេលចុះចត​។ កន្ទុយយន្តហោះ​បានប៉ះដី ហើយឆាបឆេះនៅផ្នែកខាងក្រោយ។        ប្រធានគ្រប់គ្រង អាកាសយានដ្ឋានខាងលើ លោក​ Ra Kumar Chhetri ​បានឲ្យដឹងថា៖ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ ដោយសារតែអាកាសយានិកចុះចត ខុសផ្លូវ ។ លោកបន្តទៀតថា «យន្តហោះ ត្រូវបានអនុញ្ញាត្តិឲ្យចុះចតពីភាគខាងត្បូង ប៉ុន្តែបែជាចុះចតពីទិសខាងជើងទៅវិញ។ នៅពេលនេះមិនទាន់ដឹងថាហេតុអ្វីបានជា អាកាសយានិកធ្វើដូច្នេះឡើយ។
បច្ចុប្បន្នអាកាសយានដ្ឋាន​ Tribhuvan ​ត្រូវបានបិទទ្វាជាបណ្តោះអាសន្ន រាល់ជើងហោះហើរត្រូវបានពន្យាពេលឬទៅចុះចតនៅអាកាសយានដ្ឋានផ្សេងទៀត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print