នៅរសៀលថ្ងៃនេះ ផ្ទះពលរដ្ឋ២ខ្នងនៅក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង

ចែករំលែក៖

ក្រុងព្រះសីហនុ ៖ នៅវេលាម៉ោង១កន្លះរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្រុម២១ ភូមិ៥ សង្កាត់​លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង អស់ទាំងស្រុង នៅម្តុំអូ៣ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ  ។

បើតាមមន្ត្រីមូលដ្ឋានឲ្យដឹងថា ផ្ទះដែលឆេះមានចំនួន២ខ្នង ១-ឈ្មោះ យស់ នឿន ភេស្រី អាយុ៥៨ឆ្នាំ ផ្ទះសង់អំពីថ្មក្រោមឈើលើប្រក់ស័ង្កសី មានទទឹង៧មែត្រ បណ្តោយ១៤មែត្រឆេះទាំងស្រុង ២ឈ្មោះវុិត វ៉ាងមី ភេទស្រីអាយុ ៥០ឆ្នាំផ្ទះសង់អំពីថ្មក្រោមឈើលើ ទទឹង៥ បណ្តោយ៧មែត្រការ៉េ ។

ជំហ៊ានដំបូងឆេះមកពីឆ្លងចរន្តអគ្គីសនី ក្នុងចំណោមម្ចាស់ផ្ទះរងគ្រោះ ក៍មានផ្ទះមួយខ្នង  ដែលកាលពីប្រមាណជាង ២ឆ្នាំមុន ផ្ទះជនរងគ្រោះរូបនេះក៍ធ្លាប់បានអគ្គីភយ័ឆេះបំផ្លាញម្តងរួចមកហើយដែរ។ សមត្ថកិច្ចគ្រប់ផ្នែក មាននគរ បាលកងរាជអាវុធហត្ថ បានបញ្ជូនរថយន្តពន្លត់អគ្គីភយ័ទៅជួយអន្តរាគមន៍ដើម្បីទប់ស្កាត់កុំអោយរាលដាលដល់ផ្ទះពលរដ្ឋផ្សេងទៀតដែលនៅក្បែរគ្នា។

ក្នុងនោះលោក យន្ត មីន អភិបាលខេត្ត ក៍បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទូទៅនៃគ្រោះអគ្គីភយ័នេះភ្លាមៗដែរ៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print