អាមេរិក អឺរ៉ុបគំរាមគ្នានៅមុនកិច្ចពិភាក្សាស្តីពីពន្ធដារ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធនាំចូលរថយន្តពីប្រទេសអាល្លឺម៉ង់ ក្រោយពេលរដ្ឋាភិបាលទីក្រុង ប៊ែរឡាំង បានប្រកាសថា គោលនយោ បាយពន្ធដាររបស់លោកត្រាំបានគំរាម កំហែងពាណិជ្ជកម្មពិភព​លោក។

កាលពីចុងសប្តាហ៍កន្លងមកប្រធានាធិបតីដូណាល់ ត្រាំ បាន រំលឹកឡើងវិញ ពី ការបង្កើនពន្ធនាំចូលដែកថែបនិង អាលុយ មីញ៉ូម ។ ជាមួយគ្នានោះលោក ត្រាំបាន ព្រមាន ថាបើអឺរ៉ុបវាយបកលើអាមេរិកនោះ ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធនាំចូល រថយន្តពីអឺរ៉ុប ក្នុងនោះមានរថយន្តម៉ាកល្បី គឺ Mercedes Benz និង BMW។

ក្រោយពេលអាមេរិកដំឡើងពន្ធនាំចូល ដែក និងអាលុយមីញ៉ូម អាមេរិករងការ ប្រតិកម្មយ៉ាងខ្លាំងពីប្រទេស ចិន អឺរ៉ុបក៏ ដូចជាអាស៊ី។ លោកត្រាំធ្លាប់បានប្រកាស ថា អឺរ៉ុប មិនមានតម្លាភាពជាមួយអាមេរិកនោះឡើយ ដោយបានយកពន្ធខ្ពស់ ទៅ លើផលិតផលអាមេរិកនាំចូលអឺរ៉ុប។

នៅពេលនេះដែរប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបាន ប្រកាសថា រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្ម អាមេរិកលោក Wilbur Ross នឹងពិភាក្សាជាមួយ តំណាងប្រទេសក្នុងតំបន់អឺរ៉ុបស្តីពីពន្ធដារ ។

ក្នុងថ្ងៃជាមួយគ្នានេះ អធិការបតីអាល្លឺ ម៉ង់ លោកស្រី l បាន ប្រកាសថា អឺរ៉ុប នឹងធ្វើការវាយបកទៅលើការដំឡើងពន្ធរបស់អាមេរិក ។ ក្នុងពេល ជាមួយគ្នានេះ គណៈកម្មការពាណិជ្ជកម្ម អឺរ៉ុប លោក Margrethe Vestager បាន ប្រកាសថា ប្រសិនបើ កិច្ចពិភាក្សាស្តីពីពន្ធដារបរាជ័យ អឺរ៉ុបនឹងមានវិធានការតបត វិញ។
សហភាពអឺរ៉ុបរង់ចាំការបំភ្លឺពីសហរដ្ឋអាមេរិក ស្តីពីការសម្រេចចិត្តរបស់លោក ដូណាល់ត្រាំ ដែលដំឡើងពន្ធលើការនាំ ចូលដែកថែបនិងអាលុយមីញ៉ូម។ សម្រាប់ អឺរ៉ុប អាមេរិកគួរតែលើកពន្ធនាំចូលនេះ ចំពោះដៃគូអឺរ៉ុប ដូចអ្វីដែលអាមេរិកធ្វើជា មួយម៉ិចស៊ីកូ និងកាណាដា បើពុំនោះទេសង្គ្រាមពាណិជ្ជកម្មនឹងអាចផ្ទុះឡើង។

តាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាល្លឺ ម៉ង់សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនឹងសហភាពអឺរ៉ុប អាចបញ្ចៀសបាន ដោយក្តីសង្ឃឹមរំពឹងទាំងស្រុងទៅលើ ជំនួប រវាងតំណាងក្រសួងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer នឹង ស្នងការទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុប លោក ស្រី Ceciia Malmström នៅទីក្រុងប្រ៊ុច សែល ព្រមទាំងជំនួបដាច់ដោយឡែកមួយទៀតជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជប៉ុន លោក Hiroshige Seko។

បើតាមអ្នកទទួលខុសត្រូវអឺរ៉ុបម្នាក់ អ្វី ដែលអឺរ៉ុបព្រួយបារម្ភខ្លាំង គឺខ្លាចលោក ដូណាល់ ត្រាំ យកករណីលើកពន្ធនាំចូល ទៅភ្ជាប់នឹងកិច្ចព្រមព្រៀងអ្វីមួយ។ តាំងពី ឡើងកាន់អំណាចមក លោកត្រាំ បានបំផុស និងបង្ខំឱ្យដៃគូអឺរ៉ុបនិងអូតង់ទាំងអស់ ដំឡើងចំណាយថវិកាយោធាឱ្យស្មើនឹង២%នៃប្រាក់ចំណូលសរុបជាតិ។

គ្មានហេតុផលអ្វីដែលអាមេរិកត្រូវធ្វើជាមួយអឺរ៉ុបយ៉ាងដូច្នេះឡើយ។ ប្រសិនបើសហភាពអឺរ៉ុបមិនអាចទទួលបានអ្វីដូចជាការទាមទារទេ អឺរ៉ុបត្រៀមខ្លួនជាស្រេចនឹងធ្វើសង្គ្រាមពាណិជ្ជកម្មប្តឹងផ្តល់ទៅអង្គការពាណិជ្ជកម្មពិភពលោក ! វិធានការតបតត្រូវបានរៀបចំស្ទើររួចជាស្រេច ដែលអាចចាប់អនុវត្តបាននៅក្នុងរវាងតែបីខែ៕ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print