លោក ហុឹង ប៊ុនថន ដឹកនាំគណៈកម្មការចម្រុះចុះមកអនុវត្តដីកាសម្រេចរក្សាការពារហាមឃាត់សំណង់ លោក សេង បញ្ញារិទ្ធ ហាមមិនអោយធ្វើការសាងសង់

ចែករំលែក៖

ភ្នំពេញ៖ សំណង់លោក សេង បញ្ញារិទ្ធ នៅលើដីឡូតិ៍លេខ១១២ ស្ទួន ផ្លូវជាតិលេខ១ ក្រុមទី៧ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការ លោក ហុឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាមន្ត្រីទទួលបន្ទុកអាជ្ញាសាលា និងលោក ច្រែង មុិ ជាមន្ត្រីអាជ្ញាសាលានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំគណៈកម្មការចម្រុះចុះមកអនុវត្តដីកាសម្រេចរក្សាការពារលេខ ៨៨«ន»ដរ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ កាលពីរសៀលថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
បើទោះអវត្តមានម្ចាស់សំណង់ជាកូនបំណុល ក៏ដោយ ក៏មន្ត្រីអាជ្ញាសាលាបានអានដីកាសម្រេចនេះ អោយអ្នកចូលរួមស្តាប់ មានមេជាងឈ្មោះចាន់ ថា និងជាងទាំងអស់ក៏បានឯកភាពអនុវត្តដីកាសម្រេចរក្សាការពារ ខាងលើដោយផ្អាកការសាងសង់ចាប់ពីពេលនេះតទៅ ដោយហាមឃាត់កូនបំណុលឈ្មោះ សេង បញ្ញារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ មិនអោយធ្វើការសាងសង់ ធ្វើការផ្សេងៗ នៅលើដីឡូតិ៍លេខ១១២ ស្ទួន ផ្លូវជាតិលេខ១ ក្រុមទី៧ ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន។
ការចុះមកអនុវត្តដីកាសម្រេចរក្សាការពារហាមឃាត់សំណង់ លោក សេង បញ្ញារិទ្ធ ក៏មានចូលរួមពីលោក ណុប ផា អភិបាលរង ខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការរង នគរបាលខណ្ឌច្បារអំពៅ លោក ព្រំ ឬទ្ធី ជំនួយការ អ ហ ខណ្ឌច្បារអំពៅ លោក ស្រេង គឹមស្រ៊ន ប្រធានការិយាល័យ អន្តរវិស័យ ខណ្ឌច្បារអំពៅ និងសមាជិកក្រុមប្រឹក្សានិរោធន៍ ព្រមទាំងមេភូមិបឹងឈូក៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print