មន្ត្រីក្រសួងការបរទេសអាមេរិក លាលែងពីតំណែងជាបន្ត បន្ទាប់ក្រោយរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការត្រូវបានដកហូតតំណែង

ចែករំលែក៖

ក្រសួងការបរទេសអាមេរិក ធ្លាក់ក្នុង សភាពចលាចល ក្រោយពេល លោក ត្រាំបានប្រកាសដកតំណែង រដ្ឋមន្ត្រី ការបរទេសលោក Rex Tillerson និង រដ្ឋលេខាធិការ ក្រោយពេលថ្លែងសុន្ទរកថា ប្រឆាំងនឹងការប្រកាសរបស់សេតវិមាន ជុំ វិញការដកតំណែងចៅហ្វាយរបស់ខ្លួន។ ជាមួយគ្នានោះ មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតក៏បានលាលែងពីតំណែងផងដែរ ក្នុងនោះមាន ប្រធានការិយាល័យក្រសួង ការបរទេស និង អនុប្រធាន។

ប៉ុន្មានម៉ោងក្រោយដែលលោករដ្ឋមន្ត្រី Rex Tillerson ត្រូវបានលោកត្រាំប្រកាស ដកតំណែង នោះមន្ត្រីជាន់ខ្ពស់៣រូប នៅក្រសួងការបរទេសក៏បានចាកចេញ ផងដែរ ។ ក្នុងនោះមានរដ្ឋលេខាធិការ លោក Steve Goldstein ត្រូវដកហូត តំណែង ព្រោះតែប្រឆាំងរដ្ឋាភិបាលលោកត្រាំដោយបើកចំហ កាលពីថ្ងៃទី ១៣ខែ មីនា។ បន្ទាប់មកគឺលោក Margaret Peterlin ប្រធានការិយាល័យ និងលោក Christine Ciccone អនុប្រធានការិយាល័យ ក៏ បានដាក់លិខិតសុំលាលែងពីតំណែងផងដែរ។

នៅពេលដែល លោក Goldstein រដ្ឋលេខាធិការ ធ្វើឲ្យក្រសួងការបរទេស នៅសល់ តំណែងរដ្ឋលេខាធិការតែ ១/៦ ប៉ុណ្ណោះ ។ ពេលនេះដែរ រដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ លោក Tom Shannon ក៏មានគម្រោងចូលនិវត្តន៍ មុនកំណត់ និងជាមួយគ្នានោះមន្ត្រីជាន់ ខ្ពស់ពីររូបទៀត គឺ លោកស្រី Peterlin និង Ciccone នឹង ឈប់ធ្វើការនៅពេលដែល លោក Tillerson បញ្ចប់ការងារនៅថ្ងៃ ទី៣១ខែមីនា។

ពាក់ព័ន្ធនឹងការដកតំណែងខាងលើ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបាន ប្រកាសថារូបលោកនិង លោក​Tillerson មានទស្សនៈនយោបាយខុសគ្នា មិនអាច ធ្វើការជាមួយគ្នាបានឡើយ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print