មីស៊ីលឆ្លងទ្វីប អាមេរិក ប្រភេទ Min uteman III ដែលមានល្បឿន រហូតដល់ ទៅ Mach23 មានន័យថា មានល្បឿន លឿនជាងសំឡេង២៣ដង ស្មើ ៧គីឡូ ម៉ែត្រ ក្នុងមួយវិនាទី ដោយក្នុងមួយម៉ោងហោះបានចម្ងាយរហូតដល់ទៅ២៥.២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺល្បឿនលឿនជាងគេបំផុតនៅលើពិភពលោកមិនមាន មីស៊ីលការពារ
ណាមួយ អាចវាយស្ទាក់ ទាន់ពេលនោះឡើយ។
កាំជ្រួចមីស៊ីល Minuteman III របស់ អាមេរិកត្រូវបានវាយតម្លៃថា ទំនើបជាង ប្រព័ន្ធការពារ របស់រុស្ស៊ីទៅទៀត គឺ មីស៊ីល S-400និងS-500 ។ មីស៊ីលខាង លើរបស់អាមេរិក អាចបំពាក់ក្បាលគ្រាប់ បរមាណូច្រើនគ្រាប់ វាយប្រហារទៅលើ គោលដៅផ្សេងគ្នា ក្នុងពេលតែមួយ។
មីស៊ីល Munuteman III ជាប្រភេទ មីស៊ីលមាន៣ជាន់ ប្រើប្រាស់ថាមពលរឹង មានទម្ងន់រហូតដល់ទៅ៣៥,៣តោន មានប្រវែង ១៨,២៦ម៉ែត្រ ទទឹង១,៦៧ ម៉ែត្រ បាញ់បានចម្ងាយ ១៣.០០០គីឡូ ម៉ែត្រ ក្នុងល្បឿន ជាង ២៥.០០០ គីឡូ ម៉ែត្រ ក្នុងមួយម៉ោង ក្លាយជាមីស៊ីលមានល្បឿនលឿនបំផុតលើពិភពលោក។
តាមប្រភពព័ត៌មានពីយោធា អាមេ រិកបានឲ្យដឹងថា បច្ចុប្បន្ន អាមេរិកមាន កាំជ្រួចមីស៊ីល ប្រភេទនេះជាង ១ពាន់គ្រាប់ បំពាក់ក្បាលគ្រាប់បរមាណូ ប្រភេទ W 62.W-78,W87 .ក្បាលគ្រាប់បរមាណូ នីមួយៗ មានកម្លាំងផ្ទុះ ស្មើ៥០០ គីឡូតុន (ប្រហែល ៥០០.០០០តោន TNT )។ មីស៊ីលខាងលើ គឺជាសុបិនអាក្រក់ សម្រាប់ប្រទេសដែលជាសត្រូវរបស់អាមេរិក ដោយសារតែគ្មានប្រព័ន្ធមីស៊ីលណាមួយអាច វាយស្ទាក់បានឡើយ។
ការបង្ហាញមីស៊ីលខាងលើរបស់អាមេ រិក កើតឡើងក្រោយពេលដែល មានមន្ត្រី យោធាអាមេរិក ប្រកាសថា មិនទាន់អាច ទប់ទល់នឹងមីស៊ីល ល្បឿនលឿនរបស់ចិន និងរុស្ស៊ីឡើយ។ តែប្រទេស មហាអំណាច យោធាផ្សេងទៀត ក៏មិនអាចការពារនិង មីស៊ីលអាមេរិកដូចគ្នា។
កាលពីឆ្នាំ២០១៧កន្លងមក រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកបាន ប្រកាសឲ្យដឹងថា ការផលិតអាវុធល្បឿនលឿនសម្រាប់យោធាគឺជាអាទិភាពនាំមុខ គេរបស់រុស្ស៊ីក្នុងដំណាក់កាលពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ២០២៥។
ក្នុងពេលជាមួយគ្នានេះ កម្លាំងទាហាន ចិន ក៏កំពុងស្រាវជ្រាវ និងសាកល្បងអាវុធល្បឿនលឿនអាចកម្ទេចនាវាផ្ទុកយន្តហោះអាមេរិកបានគ្រប់ពេល គឺមីស៊ីល DF-21D និងយន្តហោះទម្លាក់គ្រាប់ល្បឿនលឿនអាចគេចពីការបាញ់ប្រហារពីអាមេរិក។
មីស៊ីល DF-21D ផលិតឡើងក្នុង គោលដៅកម្ទេចទីតាំងយោធាចល័ត ក្នុងនោះក៏មាននាវាផ្ទុកយន្តហោះអាមេរិកផងដែរ ។ មីស៊ីលខាងលើមានប្រវែង១៤ ជាន់ អាចបំពាក់ក្បាលគ្រាប់បរមាណូដោយ ហោះហើរក្នុងល្បឿន ១២ពាន់គីឡូម៉ែត្រគឺ លឿនជាងសំឡេង ១០ដង។
ក្រុមអ្នកវិភាគ បានលើកឡើងថា ការដែលអាមេរិកបង្ហាញមីស៊ីលល្បឿនលឿនជាងសំឡេង រហូតដល់ ជាង២០ដងគឺជា ការ សម្ញែងដល់ប្រទេចិននិងរុស្ស៊ី ដោយ អាមេរិកចង់បង្ហាញថា មីស៊ីលរបស់ ប្រទេសផ្សេងទៀត នៅតែមិនទាន់អាច ប្រៀបស្មើអាមេរិកបានឡើយ៕ ម៉ែវ សាធី