ទីតាំងកត់កន្ទុយលេខនៅផ្សារតាំងកសាងថ្មី និងផ្សារកសាងចាស់ ដោយបើកចំហសមត្ថកិច្ចបែជាឆ្លើយថាមិនដឹង

ចែករំលែក៖

ភ្នំពេញ៖ ល្បែងស៊ីសងកត់កន្ទុយលេខកំពុងតែបើកប្រកបជាជីវកម្មយ៉ាងគគ្រឹកគគ្រេងដោយបើកចំហ និងមិនញញើតសមត្ថកិច្ច ដែលមានទីតាំងនៅក្នុងផ្សារតាំងកសាងចាស់ និងផ្សារតាំងកសាងថ្មី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

IMG_6962

នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមអ្នកសារព័តមានយើងបានចុះទៅថតដល់កន្លែង ដោយមេឆ្នោតបានកំពុងកត់យ៉ាងគគ្រឹកគគ្រេងដោយមិនញញើតសម្បីតែបន្តិច​ និងកន្លែងខ្លះពេលអ្នកសារព័ត៍មានចុះទៅថតមេឆ្នោត និងអ្នកចាក់បាននាំគ្នារត់បាតជើងសព្រាទដោយខ្លះភ្លេចយកក្រដាស់កត់​ និងខ្លះរត់យកតែរួចខ្លួនផងដែរ ។

ទាក់ទងនិងករណីខាងលើនេះក្រុមអ្នកសារព័ត៍មានបានទាក់ទងតាមរយៈទូរស័ព្ទទៅសួរលោក សាន ប៉ែត មេប៉ុស្តិ៍នគរបាលកាកាប តែលោកបាននិយាយយ៉ាងខ្លីថាគាត់មិនបានដឹងរឿននេះទេ​ឬក៏គាត់បានអថប្រយោជន៍ពីអ្នកទាំងនោះទើបឆ្លើយបែបនេះ ។

គួរបញ្ជាក់ថានៅក្នុងភូមិសាស្ត្រទឹកដីខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនិងល្បែងស៊ីសងកត់កន្ទុយលេខនិង អាប៉ោងគឺកើនឡើងដោយមិនមានសមត្ថកិច្ចណាម្នាក់ចុះបង្ក្រាបនោះទេ មិនថាតែនៅផ្សារតាំងកសាងនោះទេ ដែលមានល្បែងស៊ីសង គឺនៅផ្សារហ្សិនជូរីផ្លាហ្សារ ផ្សាការណស៊ីធី ផ្សារកាណាឌីយា ផ្សារជម្ពូវន្ត ផ្សារព្រៃទាជាដើម​ដោយសមត្ថកិច្ចបើកដៃអោយលែងយ៉ាងអនាធបតេយ្យ ៕

IMG_6961 IMG_6960 IMG_6959 IMG_6958

...

ដោយ៖ សុខា​សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print