ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៣​ និង​៣០​ នាទី​ ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩-៣០​ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង​ ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គស្នួល​ ។​ សមត្ថ​ កិច្ច​នគរបាល​ស្រុក​អង្គស្នួល​បាន​ដាក់​កា​រស​ន្និ​ ដ្ឋា​ន​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ (​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បើក​ កៀ​ពេល​កំពុង​ជិះ​កង់​)​ ។​

sew-25

​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ នៅ​ក្បែរ​សាកសព​ជន​រង​គ្រោះ​កង់​មួយ​គ្រឿង​ ។​ ជន​ រង​គ្រោះ​មាន​១•៥៨​ម៉ែត្រ​ សម្បុរ​ខ្មៅ​ស្រអែម​ អាយុប្រមាណ​៤០​ឆ្នាំ​ ពាក់អាវ​ការ៉ូ​ ពណ៌​ក្រហម​ ស្លៀកខោ​ជើងវែង​ ពណ៌​ពងមាន់​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​ ។​ ក្រោយ​ពី​ពិនិត្យ​រួច​ មក​សមត្ថកិច្ច​ និង​អាជ្ញាធរ​ បាន​នាំ​យក​ទៅ​តម្កល់​នៅ​វត្ត​ដំណាក់​អំពិល​ ស្ថិត​ក្នុង​ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ដើម្បី​រង​ចាំ​សាច់ញាតិ​មក​ទទួល​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​អធិការ​នគរបាល​ស្រុក​អង្គស្នួល​លោក​វរសេនីយ៍​ ទោ​ មាន​ សំណាង​ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​បាន​បាត់បង​សមាជិកគ្រួសារ​ដូច​មាន​ភិនភាគ​ខាងលើ​នេះ​សូម​មក​ទំនាក់ទំនង​ជាមួយ​នគរបាល​ស្រុក​ ៕

sewsew (1)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print