សេចក្ដីប្រកាសព័ត៌មាន ស្ថានទូតបារាំងប្រចាំកម្ពុជានឹងរៀបចំព្រឹត្តិការណ៍វប្បធម៌  វិទ្យាសាស្រ្ត និងសេដ្ឋកិច្ចជាច្រើន ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨  

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីអបអរមិត្តភាពបារាំង-កម្ពុជា ស្ថានទូតបារាំងប្រចាំកម្ពុជា ដោយរួមសហការ​ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជា នឹង រៀបចំព្រឹត្តិការណ៍វប្បធម៌  វិទ្យាសាស្រ្ត និងសេដ្ឋ កិច្ចជាច្រើន  ពីថ្ងៃទី១៧ដល់ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ២០១៨ ដើម្បីបង្ហាញដល់សាធារណជនអំពីវប្បធម៌បារាំងនិងកម្ពុជា  ក៏ដូចជាជំនាញ​ឯក​ទេសរបស់ក្រុមហ៊ុនបារាំង ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ព្រឹត្តិការណ៍ដែលនឹងត្រូវរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃ «កម្មវិធីបារាំងពីរសប្តាហ៍បារាំងនៅភ្នំពេញ»នេះរួមមាន ៖ ការទទួលទានអាហារពេលល្ងាចបែបបារាំង ការបើកឱ្យសាធារណជនចូលទស្សនាពិព័រណ៍ស្នាដៃសិល្បៈសហសម័យរបស់សិល្បករកម្ពុជានៅក្នុងឧទ្យានស្ថានទូតបារាំង ការតាំងបង្ហាញផលិតផលនិងសេវារបស់ក្រុមហ៊ុនបារាំង និងការប្រារព្ធទិវាស្រាវជ្រាវបារាំង-កម្ពុជាដើម្បីលើកស្ទូយការងារស្រាវជ្រាវ និងអាជីពវិទ្យាសាស្រ្តនៅប្រទេសកម្ពុជា។

ក្រៅពីនេះមានព្រឹត្តិការណ៍ផ្សេងៗទៀតដូចជាទិវាស្វាគមន៍សាធារណជនចូលទស្សនាកម្មវិធីកម្សាន្តនានានៅក្នុងវិទ្យាស្ថានបារាំង  កិច្ចពិភាក្សាតុមូលស្តីពីការការពារស្នាដៃច្នៃប្រឌិតនៅកម្ពុជា  សន្និសីទស្តីពីអាជីពអ្នកយកព័ត៌មាន ឱ្យស្ថាប័នធំៗ  និងពិព័រណ៍រូបថត។   កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញនឹងបិទបញ្ចប់ដោយការប្រគំតន្រ្តីរបស់សិល្បការិនីបារាំង Achille នៅក្នុងសួនច្បារនៃវិទ្យាស្ថានបារាំងនៅថ្ងៃសុក្រទី៣០ ខែមីនា។

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៥ខែមីនា លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងនិងក្រុមហ៊ុនបារំាង ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកម្ពុជា។ លោកជំទាវសង្ឃឹមថា ព្រឹត្តិការណ៍ទាំងនេះនឹងជួយរិតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់អំពីជំនាញរបស់បារាំង។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញសាធារណជនចូលរួមឱ្យបានច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ខាងលើ ហើយចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្ថានទូត (https://www.facebook.com/france.cambodge) ដើម្បីជ្រាបព័ត៌មានលម្អិត ៕

ទំនាក់ទំនងព័ត៌មាន ៖ – លោកស្រី ម៉ាទីល តេរូយ៉ា [email protected]

– លោក ទឹង សុខលីម [email protected] (ឬ០១២ ៦៦៦ ៣០២)

កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨

*********

១. ហ្រ្វង់កូហ្វូនី : ទិវាស្វាគមន៍សាធារណជននៅវិទ្យាស្ថានបារាំង

* កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ទី១៧ ខែមីនា ចាប់ពីម៉ោង៣រសៀលដល់ម៉ោង១០យប់

* ចូលរួមដោយសេរី

* ទីកន្លែង ៖ វិទ្យាស្ថានបារាំងនៅកម្ពុជា

វិទ្យាស្ថានបារាំងនៅកម្ពុជា នឹងរៀបចំទិវាបើកទ្វារទទួលសាធារណជន នៅថ្ងៃសៅរ៍ទី១៧ ខែមីនា វេលាម៉ោង៣រសៀល។ កម្មវិធីជាច្រើនសម្រាប់កុមារតូចៗនិងមនុស្សធំនឹងធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលភាសា ក៏ដូចជានៅកន្លែងនានានៃវិទ្យាស្ថាន។ អ្នកចម្រៀង 12ME នឹងមកបង្ហាញអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន ហើយទិវានេះនឹងបិទបញ្ចប់ដោយ Djset និងសិល្បការិនី Romea។

២. ការជួបជុំបណ្តាញ «Good France Cambodia»

* កាលបរិច្ឆេទ ៖ ថ្ងៃចន្ទ ទី១៩ ខែមីនា ម៉ោង១៨:៣០

* ចូលរួមដោយសេរី

* ទីកន្លែង ៖ ភោជនីយដ្ឋាន Le Bouchon

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print