ជនសង្ស័យ៥ទៀតហើយត្រូវនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជួនទៅតុលាកាករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ទៀតត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជួនខ្លួនទៅកាន់តុលាកាដើម្បីកាត់ទោសពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។

ការបញ្ជួនធ្វើឡើងកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៤ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨នេះក្រោយពីបញ្ចប់ការសាកសួរ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថាជនសង្ស័យដែលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចល្បាតក្នុង មូលដ្ឋានដោយឃើញជិះតាមដងផ្លូវនាៗក្នុងមូលដ្ឋានខណ្ឌសែនសុខមានការសង្ស័យក៍ឃាត់ត្រួតពិនិត្យទឹកនោមឃើញមានសារធាតុញៀនទាំងអស់។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំ៥នាក់នេះកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានឡើង។

អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print