មន្ដ្រីរដ្ឋបាលជលផលបង្ក្រាបការអូសលាសក្នុងតំបន់អភិរក្សឡូត៍នេសាទកំពង់ប្រាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្ដ្រីជំនាញរដ្ឋបាលជលផលផ្នែក សង្កាត់ក្រគរសហការគ្នាចុះ បង្ក្រាបការអូសលាសក្នុងតំបន់អភិរក្សឡូត៍នេសាទកំពង់ប្រាក់ ក្នុងនោះរឹបអូសបានវត្ថុតាងមួយចំនួនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលជលផលក្រគរ ។

112

ប្រតិបត្ដិការបង្ក្រាបការអូសលាសខាងលើ ប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី០២ និងទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចបឹងទន្លេសាបក្នុងឡូត៍អភិរក្សកំពង់ប្រាក់ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីក្រុមមន្ដ្រីសង្កាត់រដ្ឋបាលជលផលក្រគរ ដែលទើបផ្លាស់មកពីសង្កាត់រដ្ឋបាលជលផលកណ្ដៀង ហើយក្រុមល្មើសនេសាទ មិនសូវចូលចិត្ត ខណៈពួកគេមានផលលំបាកក្នុងការចូលលួចនេសាទក្នុងឡូត៍នេសាទអតីតលេខ៦ ដោយសារតែក្រុមមន្ដ្រីទាំងនេះមានឆន្ទៈការពារឡូត៍រក្សាមេពូជត្រី បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០២ វិច្ឆិកា ក្រុមរបស់លោកបានដឹកនាំគ្នាចុះទៅបង្ក្រាប ការអូសលាសត្រង់ចំណុចខាងលើបានកាណូតចំនួន ០៣គ្រឿង និងកន្ដ្រងអូសលាសចំនួន ១២គ្រឿង លុះដល់ព្រឹកថ្ងៃទី០៣ ខែឆ្នាំដដែល ក្រុមនេះបានសហការជាមួយកម្លាំងផ្នែកចុះទៅក្បែរចំណុចដដែលធ្វើការឃាត់បានកាណូតចំនួន ០៣គ្រឿងទៀត និងកន្ដ្រង ចំនួន ០៣គ្រឿងផងដែរ សរុបកាណូតចំនួន ០៦គ្រឿង និងកន្ត្រងចំនួន ១៥គ្រឿង ដោយឡែកជនដែលបានប្រព្រឹត្តកម្លាំងមិនអាចធ្វើការឃាត់ខ្លួនបាននោះទេ ដោយសមត្ថកិច្ចមានគ្នាតិច ។ ប្រភពបន្ដថា វត្ថុតាងកាណូត  និងកន្ត្រងអូសលាសល្មើសច្បាប់ស្ដីពីជលផល យកទៅរក្សាទុកនៅផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីបន្ដតាមនីតិវិធី ។

ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារលើកឡើងថា ក្រុមមន្ដ្រីរដ្ឋបាលជលផលខាងលើនេះពិតជាមានស្នាដៃ និងឆន្ទៈបម្រើការងារជូនរដ្ឋបានល្អប្រសើរ ទាំងការពារឡូត៍នេ​សាទអតីតលេខ ៦ ហើយបានប្ដូរមកបម្រើការងារនៅសង្កាត់រដ្ឋបាលជលផលក្រគរ នៅតែអនុវត្តន៍បានល្អ ប៉ុន្ដែទន្ទឹមនឹងនេះគេសង្កេតឃើញនៅមានបទល្មើសប្រភេទឧបករណ៍រួមផ្សំទំនើបថ្មី (បរ) ច្រើនខ្សែគួរសមនៅក្នុងស្រុកមួយនេះ មិនទាន់មានការបង្ក្រាបនៅឡើយទេ ។

ប្រភពពីប្រជានេសាទលើកឡើងខាងលើនេះ ក្រុមមន្ដ្រីរដ្ឋបាលជលផលទាំងនោះបានបង្ហើបប្រាប់នគរវត្តថា បានរាយការណ៍និងសុំការគោលការណ៍ជូនថ្នាក់លើអស់ហើយ មិនអាចចេះតែធ្វើការបង្ក្រាបបាននោះឡើយ ហើយក្រុមបទល្មើសទាំងនោះ គេច្រើនតែយកក្រុមការងារចុះមូលដ្ឋានយកមកគម្រាមដល់សមត្ថកិច្ចជំនាញ ឬពាក់ព័ន្ធ នាំឱ្យមានផលលំបាកក្នុងការចុះធ្វើការងារ ម៉្យាងទៀតក្រុមខាងលើនេះ នៅពេលដែលសមត្ថកិច្ចពាក់ព័ន្ធ ឬជំនាញចុះធ្វើការបង្ក្រាបម្ដងៗ ពួកគេកើនកម្លាំង រួមដោយកាំបិត ពូថៅ សាងចាក់ត្រី ឡោមព័ទនិងគម្រាមកំហែងដល់សមត្ថកិច្ច ។

IMG_0396

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print