ភ្នំពេញ៖ រឿងហួសចិត្តមួយបានកេីតឡេីង បន្ទាប់ពីមានព្រះសង្ឃ២អង្គនិមន្តបិណ្ឌបាតជាមួយគ្នា លុះនិមន្តមកដល់មុខមន្ទីរពេទ្យគន្ធបុប្ផាមិនដឹងរឿងអី ស្រាប់តែដេញវាយគ្នាទៅវិញទៅមក បង្កឲ្យផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចេញទៅឃាត់យកមកប៉ុស្តិ៍វត្តភ្នំដេីម្បីសួរនាំ ។
ករណីខាងលេីនេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃ
ព្រះសង្ឃ២អង្គដែលវាយគ្នាខាងលេី
តាមប្រភពព័ត៍មានពីលោកអ៊ុត សំអាត នាយប៉ុស្តិ៍នគរបាលវត្តភ្នំ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានលោកសង្ឃ២អង្គ បាននិមន្តបិណ្ឌបាតតាមបណ្តោយផ្លូ
លោកនាយប៉ុស្តិ៍នគរបាលវត្តភ្នំ បានបន្តទៀតថា បន្ទាប់ពីមានទំនាស់នេះសមត្ថកិច្
ក្រោយពេលសមត្ថកិច្ចសួរនាំរួច ទេីបដឹងថាលោកសង្ឃ២អង្គនេះ វាយគ្នាទៅវិញទៅមក ដោយសារតែសូត្រធម៌មិនស្របគ្នា ខណៈដែលឧ៌បាសកប្រគេនបច្ច័យហើយព្រះសង្ឃទាំង២សូត្រធម៌មួយទៅឆ្វេងមួយទៅស្តាំ ទោះយ៉ាងណាក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យព្រះសង្ឃទាំង២អង្គរងរបួសនោះទេ គ្រាន់តែវាយគ្នាម្នាក់មួយដៃមួយជើងទាំងស្បង់ជីពរនិងមានបាត្រស្ពាយស្មាប៉ុណ្ណោះ ។
គួរបញ្ជាក់ថា លោកសង្ឃព្រះនាម កែវ ចំរើន បួសបាន៣វស្សាចេះបិណ្ឌបាតស្ទាត់ តែចំណែកព្រះសង្ឃព្រះនាម សឿន ម៉ាប់ បួសបាន៤វស្សាមិនសូវចេះបិណ្ឌបាត ទើបកើតចេញជាទំនាស់គ្នាបែបនេះ ហេីយព្រះសង្ឃ២អង្គនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅព្រះ
ដោយ៖ ស ដារ៉ា