ភ្នំពេញ៖ អាជ្ញាធរដែនដី មន្ដ្រីរាជ ការ ពិសេសកងកម្លាំងប្រដាប់អាវុធ ត្រូវមានវិធានការទប់ស្កាត់ឱ្យខាងតែ បាននូវការរត់ពន្ធគ្រឿងញៀនព្រោះវា បាននិងកំពុងវាយលុកគ្រប់ស្រទាប់ មនុស្ស ពិសេសកម្លាំងយុវជនដែលជា សសរទ្រូងមាតុភូមិ និងមានវិធានការ អប់រំ ណែនាំដល់កូនចៅរបស់ខ្លួនដូច ភ្លៀងរលឹម ព្រមទាំងត្រួតពិនិត្យល្អិត ល្អន់ដើម្បីចៀសឱ្យផុតពីគ្រោះថ្នាក់ដោយ សារគ្រឿងញៀនដែលកំពុងយាយីក្នុង សង្គមបច្ចុប្បន្ន ។
ចំពោះរថយន្ដ ម៉ូតូ ដែលប្រើប្រាស់ស្លាកលេខ ខ.ម. ត្រូវ ត្រួតពិនិត្យឱ្យបានហ្មត់ចត់ចៀសវាង ការរត់គេចពន្ធដែលបណ្ដាលឱ្យបាត់បង់ ប្រភពចំណូលរបស់រដ្ឋ ។ ក្នុងនោះការ ងារអប់រំចិត្ដសាស្ដ្រក៏ត្រូវបញ្ជ្រាបក្នុង កម្មវិធីអប់រំនយោបាយ ច្បាប់ ច្បាប់ ចរាចរណ៍ ការពារសិទ្ធិមនុស្ស ។ល។ ដើម្បីឱ្យ ខ.ភ.ម. កាន់តែមានវិន័យ សេចក្ដីថ្លៃថ្នូរចូលរួមចំណែកក្នុងបុព្វ ហេតុការពារខឿនឯករាជ្យ បូរណភាព ទឹកដីឱ្យបានគង់វង្ស ។
នេះជាការលើកឡើងរបស់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសក្នុងកិច្ចប្រជុំឆ្លងរបាយ ការណ៍ប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា របស់ក្រសួងការពារជាតិដែលបានថ្លែង ជម្រាបជូនអង្គប្រជុំកាលពីថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ ។
ក្នុងរបាយការណ៍បូកសរុបលទ្ធផល កិច្ចប្រជុំលោកនាយឧត្ដមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារ ជាតិបានថ្លែងអំណរគុណចំពោះសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំង២បានផ្ដល់អាវ រងាជាង៥ម៉ឺនអាវជូននាយ និងពល ទាហាននៅទិសជួរមុខសម្រាប់រដូវរងា ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗ ខាងមុខ ។
ចំពោះការងារអប់រំចិត្ដសាស្ដ្រក្នុង ខ.ភ.ម.ត្រូវបន្ដអប់រំជាប់ជាប្រចាំដើម្បីឱ្យនាយនិងពលទាហានជ្រួតជ្រាបពី ឧបាយកលចិត្ដសាស្ដ្ររបស់ពួកអមិត្ដ ដែលធ្វើឱ្យសង្គមមានការប្រេះឆា ។ ការគោរពច្បាប់ចរាចរណ៍ដែលបាននឹង យាយីដល់អាយុជីវិត ទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋដែលកើតឡើងគួរឱ្យព្រួយ បារម្ភក្នុងពេលបច្ចុប្បន្ន ។ ចំណែកប្រាក់ បៀវត្សខែវិច្ឆិកាក៏ត្រូវបានលើកឡើង ដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្ដុភារហិរញ្ញវត្ថុក្រសួងការពារជាតិ ត្រូវបើក ក្នុងអំឡុងថ្ងៃទី១៦ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ផងដែរ ៕
ដោយ៖ សុខដុម