ទិញ​ម៉ូតូ​ថ្មី​រៀន​ជិះ​ទៅ​បុក​គំរប​លូ​ ដួល​បាក់ជើង​

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​៖​ បុរស​ម្នាក់​ទើប​សន្សំ​ លុយ​បាន​ទិញ​ម៉ូតូ​ថ្មី​រៀន​ជិះ​ចៃដន្យ​ទៅ​បុក​ គំរប​លូ​ដួល​រង​របួសធ្ងន់​ដែល​ករណី​នេះ​ បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​៣​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវបំបែក​ក្នុងភូមិ​ ក្រចាប់​ក្រោម​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុង​-​ ខេត្ដ​ប៉ៃលិន​ ។​

dewe

​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ តា​ កប​ អាយុ​៥៨​ឆ្នាំ​ មុខរបរ​ធ្វើ​ចម្ការ​ រស់នៅ​ភូមិ​អូ​ទីង​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​ ប្រភព​ពី​អ្នក​ភូមិ​ បាន​បន្ដ​រថា​ ជន​រង​គ្រោះ​ទើប​និង​ទិញ​ម៉ូតូ​ ហុងដា​សេរី​២០១៤​ ហើយ​បាន​រៀន​ជិះ​ពី​ ភូមិ​អូរ​ទីង​សំដៅ​ទៅ​ភូមិ​ក្រចាប់​ សង្កាត់​ អូរ​តា​វ៉ៅ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះ​ទៅ​ដល់​មុខ​វត្ដ​ភ្នំ​រាំង​ចំណុច​ផ្លូវ​កោង​ បែក​ជា​៣​ ទំនងជា​ភ័យ​មិនដឹង​បត់​ទៅ​ ផ្លូវ​ណា​ខណៈ​ម៉ូតូ​កំពុង​លឿន​ក៏​ជ្រុល​ទៅ​ បុក​គំរប​លូ​បណ្ដាល​ឱ្យ​ដួល​បាក់ជើង​ម្ខាង​ តែ​ម្ដង​ ។​

​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ ដឹង​ដែរ​ថា​ ករណី​នេះ​ពុំ​បណ្ដាល​ឱ្យ​មាន​ អ្នកដំណើរ​រង​គ្រោះ​នោះ​ទេ​ ហើយ​ជន​រង​ គ្រោះ​ឈ្មោះ​ តា​ កប​ ដែល​ទើប​សន្សំ​ លុយ​ទិញ​ម៉ូតូ​រៀន​ជិះ​ចៃដន្យ​គ្រោះថ្នាក់​ របួស​បាក់ជើង​និងរ​លាត់ដៃ​,​ ទ្រូង​ ត្រូវ​ បាន​អ្នក​ភូមិ​នៅ​កន្លែង​កើតហេតុ​នាំ​គ្នា​ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ប៉ៃលិន​ ដើម្បី​ព្យាបាល​របួស​ ។​

​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា​ ជន​រង​គ្រោះ​នៅ​ពេល​ដួល​ម៉ូតូ​សំណាង​ ដែល​មិន​មាន​រថយន្ដ​មក​ពីក្រោយ​បើ​មិន​ ដូច្នេះ​ទេ​ម្ល៉េះ​ត្រូវ​រថយន្ដ​បុក​កិន​ស្លាប់​មិន​ ខាន​ ។​ នេះ​ជា​មេរៀន​មួយ​ប្រាប់​ទៅ​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​ ចេះ​បើកបរ​យាន្ដ​យន្ដ​ យាន្ដ​ជំនិះ​គ្រប់​ ប្រភេទ​បើ​មិន​ចេះ​បើកបរ​ឬ​ក៏​រៀន​បើក​ បរ​ត្រូវ​ចូល​សាលារៀន​បើកបរ​ ។​ ការ​ ចូល​រៀន​នៅ​សាលា​បើកបរ​បាន​ត្រឹមត្រូវ​ មិន​ត្រឹមតែ​បញ្ជៀ​សការ​គ្រោះថ្នាក់​ដល់​ខ្លួន​និង​អ្នក​ដ៏​ទៃ​ប៉ុណ្ណោះ​ទេ​ តែ​វា​ធ្វើ​ឱ្យ​ យើង​ចេះ​បច្ចេកទេស​និង​បទ​ពិសោធ​ បើកបរ​ស្ទាត់ជំនាញ​ថែម​ទៀត​ ៕​

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print