ភ្នំពេញ ៖ ក្នុងនាមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក្នុងរាជធានីភ្នំពេញ សូមធ្វើការប្រឆាំងយ៉ាងដាច់ អហង្កា និងសូមធ្វើការថ្កោលទោសយ៉ាងដាច់ខាត ចំពោះ ទង្វើក្បត់ជាតិទណ្ឌិត សមរង្ស៊ី មិនអាចអត់ឱនអោយបាន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាលលើចំណាត់ការតាមផ្លូវច្បាប់ចំពោះជនក្បត់ជាតិរូបនេះ ដើម្បីឧត្ដមប្រយោជន៍ជាតិ ។
គួរបញ្ជាក់ថា នៅក្នុងវីដេអូនោះលោកទណ្ឌិត សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។
តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែននៅសហរដ្ឋអាមេរិក៕