សាលារាជធានី​ភ្នំពេញ​ប្រកាសថ្កោលទោស​ និងគាំទ្រលើចំណាត់ការរបស់រាជរដ្ឋាភិបាល​ ចំពោះ​ជនក្បត់​ជាតិ​ ទណ្ឌិត​ សម​ រង្ស៊ី​

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្នុងនាមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ កងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​រាជការ​ ព្រះសង្ឃ​ និងប្រជា​ពលរដ្ឋ​ គ្រប់​មជ្ឈដ្ឋាន​ក្នុងរា​ជធានី​ភ្នំពេញ​ សូមធ្វើការប្រឆាំងយ៉ាងដាច់​ អហង្កា​ និងសូមធ្វើការថ្កោលទោសយ៉ាងដាច់ខាត​ ចំពោះ​ ទង្វើ​ក្បត់ជាតិទណ្ឌិត​ សម​រង្ស៊ី​ ​មិនអាចអត់ឱនអោយ​បាន​ និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះ​រាជ​រដ្ឋាភិបាល​លើចំណាត់​ការតាម​ផ្លូវច្បាប់​ចំពោះជនក្បត់ជាតិ​រូបនេះ​ ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ​ ។

គួរបញ្ជាក់ថា​ នៅក្នុងវីដេអូនោះលោកទណ្ឌិត​ សម រង្ស៊ី បាន​បញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយ​ស្វ័យភាព។

តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជា​បាន​ចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែននៅសហរដ្ឋអាមេរិក​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print