ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំង នគរបាលខេត្តកណ្ដាល ដែលជាម្ចាស់ការណី បានចុះកិច្ច សហជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីកាប់សម្លាប់ នារីម្នាក់ រួចយកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លងបានហើយ នៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ។ តាមការផ្តល់ចម្លើយ ជនសង្ស័យសារភាពថា នារីរងគ្រោះ និងខ្លួនធ្លាប់ស្គាល់គ្នាយូរមកហើយ ។ ដោយសារខ្លួនងុបនឹងល្បែង រហូតចាញ់អស់ ទើបបែកគំនិតគិត ទុុកជាមុន ។ ជនសង្ស័យសារភាពទៀតថា ថ្ងៃកើតហេតុ ខ្លួនឃើញនារីរងគ្រោះមានពាក់គ្រឿងអលង្ការ ក៏មានគំនិត សម្លាប់តែម្តង ។
គួររំឭកថា ឃាតកបានកាប់សម្លាប់នារីរងគ្រោះជាច្រើនកាំបិត រួចញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រះគន្លង ៕ ជាយក្រុង