ចាប់ខ្លួនឃាតកបានហើយ​ ករណី​កាប់ម្លាប់នារីវ័យ២៩ឆ្នាំ​ ញាត់ចូលក្លាស្សេក្នុងធុងទឹកកកទុកចោលនៅក្បែរស្ពានព្រះគន្លង

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំង​ នគរបាល​ខេត្ត​កណ្ដាល​ ដែលជាម្ចាស់ការណី​ បានចុះកិច្ច​ សហជាមួយ​កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង​ មហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យ​ ​ពាក់ព័ន្ធករណីកាប់សម្លាប់​ នារី​ម្នាក់​ រួចយកទៅទម្លាក់​ចោលនៅក្បែរស្ពានព្រះគន្លងបាន​ហើយ​ នៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ។ តាមការផ្តល់ចម្លើយ ជនសង្ស័យសារភាពថា នារីរងគ្រោះ និងខ្លួនធ្លាប់ស្គាល់គ្នាយូរមកហើយ ។ ដោយសារខ្លួនងុបនឹងល្បែង រហូតចាញ់អស់ ទើបបែកគំនិតគិត ទុុកជាមុន ។ ជនសង្ស័យសារភាពទៀតថា ថ្ងៃកើតហេតុ ខ្លួនឃើញនារីរងគ្រោះមានពាក់គ្រឿងអលង្ការ ក៏មានគំនិត សម្លាប់តែម្តង ។

គួររំឭកថា ឃាតកបានកាប់សម្លាប់នារីរងគ្រោះជាច្រើនកាំបិត រួចញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់​ចោលនៅក្បែរស្ពានព្រះគន្លង ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រះគន្លង ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print