នគរបាល​ស្រុកបាធាយឃាត់ខ្លួនបុរសម្នាក់​ ពីបទលួចលាក់​អាវុធខុសច្បាប់នៅក្នុងផ្ទះ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ កំលាំងជំនាញព្រហ្មទណ្ឌខេត្ត និង​កំលាំងអធិការ​ដ្ឋាននគរបាលស្រុកបាធាយដឹកនាំដោយលោកវរៈសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែននគរបាលព្រហ្មទណ្ឌខេត្តបានចុះធ្វើការឆែកឆេរឈានដល់ការឃាត់ខ្លួនបុរសម្នាក់​ រួមជាមួយ​កាំភ្លើង​មួយដើម​។

ការចុះ​ឆែក​ឆេរ​ក្រោមការសម្រប​សម្រួល​លោកហួត វុទ្ទីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី​១៨​ខែមីនា​ ឆ្នាំ​២០១៨​ ។

លោកវរៈសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែននគរបាល​ព្រហ្មទណ្ឌខេត្តបានអោយដឹងថា​ ការចុះឆែកឆេរធ្វើឡើង​ នៅ​ផ្ទះរបស់ឈ្មោះ គីម គិន ភេទ​ប្រុស​ អាយុ​៥៦ឆ្នាំ​ នៅ​ភូមិអណ្តូងស្នាយ​ ឃុំជើងងព្រៃ​ ស្រុកបាធាយខេត្តកំពង់ចាម

ជាលទ្ធផល​ កម្លាំង​ចាប់យកអាវុAk​មួយដើមផលិតនៅប្រទេសសូវៀត លេខ3494 បង់1 គ្រាប់42គ្រាប់ គ្រាប់45ចំនួួន6គ្រាប់ និងគ្រាប់បែកដៃចំនួន2គ្រាប់(ផលិត​នៅប្រទេសសូវឿត ។

ជនសង្ស័យដែលជាម្ចាស់ផ្ទះឈ្មោះគីម គិនបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីធ្វើការ​ សាកសួរបំពេញសំណុំរឿងតាមនិតិវិធី​ ៕​វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print