សម្តេចតេជោ ហ៊ុន សែន៖ នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់បាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦-១៨ មីនា នៅទីក្រុង Sydney, Australia កន្លងទៅនេះ

ចែករំលែក៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រទេសពីប្រទេសអូស្ត្រាលីថា៖ ខ្ញុំមានមោទនៈភាព និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះលទ្ឋផលវិជ្ជមានជាច្រើនអំពីកិច្ចប្រជុំកំពូលពិសេស ជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាអាស៊ាននិងអូស្រ្តាលីត្រូវបានពង្រឹងលើវិស័យជាច្រើនរួមទាំង វិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន និងការរួមគ្នាថែរក្សាសន្តិភាពនៅក្នុងតំបន់និងពិភពលោក។ ជាមួយគ្នានេះដែរ គឺរដ្ឋាភិបាលអូស្រា្តលីកាន់តែមានទំនាក់ទំនងល្អជិតស្និទជាមួយកម្ពុជាដែលប្រទេសយើងទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅក្នុងប្រទេស ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ជាង៨៧លានដុល្លារដល់កម្ពុជាទៀតផង។ លទ្ឋផលជោគជ័យទាំងនេះ គឺបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

សម្តេចបន្តថា៖ ទន្ទឹមនឹងលទ្ឋផលជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស ក៏យើងទទួលបាននូវជោគជ័យដ៏ធំធេងបំផុតមួយទៀត គឺបងប្អូនកូនក្មួយខ្មែរដែលកំពុងរស់នៅក្នុងប្រទេស New Zealand និង Australia បានយល់ដឹងកាន់តែច្បាស់អំពីការរីកចម្រើន និងទិសដៅអភិវឌ្ឍន៍នៃប្រទេសជាតិដែលកំពុងឈានឆ្ពោះទៅរកវឌ្ឍនៈភាពផ្តោតលើផលប្រយោជន៍ជាតិទាំងមូល មិនដូចការលាបពណ៍មួលបង្កាច់ដោយជនខិលខូចអគតិមួយចំនួនតូចនោះឡើយ។ ពេលនេះទាំងពលរដ្ឋខ្មែររស់នៅក្នុង និងក្រៅប្រទេសកាន់តែមានអារម្មណ៍កក់ក្តៅជិតស្និទរួបរួមគ្នាជាធ្លុងមួយដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍអោយស្ថិតស្ថេរគង់វង្សយូរអង្វែង។ ដូចខ្ញុំបានបញ្ជាក់រួចហើយ គឺខ្ញុំគោរពស្រឡាញ់បងប្អូនទាំងអស់គ្នា ទោះបីមាននិន្នាការនយោបាយបែបណាក៏ដោយ ព្រោះយើងសុទ្ឋតែមានឈាមជ័រខ្មែរដូចគ្នា។

សម្តេចថ្លែងទៀតថា៖  ់ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិទាំងអស់ ដែលបានទទួលស្វាគមន៍រូបខ្ញុំយ៉ាងកក់ក្តៅរាក់រាក់បំផុតនៅក្នុងប្រទេសអូស្រ្តាលី។ សូមជូនពរបងប្អូនទាំងក្នុងនិងក្រៅប្រទេសជួបតែសេក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print