ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចុះពិនិត្យផ្លូវលំចំនួន ០២ខ្សែ គឺ ១-មានប្រវែង ១៤០ម៉ែត្រ និងទទឹង ០៦ម៉ែត្រ ស្ថិតនៅភូមិសែនសុខទី៤ ២-មានប្រវែង ៤៥០ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅក្នុងភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីគ្រោងដាក់គ្រឿងចក្រឈូសឆាយជួសជុលចាក់ដីកិនកៀរបង្ហាប់បើកផ្លូវជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដោយចំណាយថវិការបស់រដ្ឋបាលខណ្ឌ។
ករណីនេះលោកអភិបាលខណ្ឌបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ៕
...
ដោយ៖ តុង សីហា