សមត្ថកិច្ចស្រុកពញាឮចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចស្រុកពញាឮធ្វើការចាប់ខ្លួន និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់ផងដែរ ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើង នៅវេលាម៉ោង១១និង​៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ យ៉ើ សាឡេះ ហៅ ពេជ្រ  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម  មុខរបរ នេសាទ មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤កញ្ចប់ ,ប្រាក់រៀលចំនួន៤៥០០០រៀល និងឧបករណ៏វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដស្រុកពញាឮ ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ ។ លុះមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យខាងលើ បានទៅភ្នំពេញដើម្បីទិញថ្នាំញៀនយកមកលក់ នៅក្នុងភូមិសាស្រ្ដស្រុកពញាឮ ភ្លាមនោះសមត្ថកិច្ចជំនាញស្រុក ក៏បានធ្វើការពួនស្ទាក់ចាប់ខ្លួនជនសង្ស័យត្រង់ចំណុចភូមិ/ឃុំកើតហេតុខាងលើ រួចឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ និងធ្វើការបញ្ជូនខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ យ៉ើ សាឡេះ ហៅពេជ្រ បានសារភាពថា  ថ្នាំញៀន៤កញ្ចប់តូចនេះ គឺខ្លួនយកមកលក់ ដោយលក់ក្នុង១កញ្ចប់តូច តម្លៃ២ម៉ឺនរៀល  ។ ចំពោះថ្នាំញៀននេះដែរ ខ្លួនទិញពីបុរសម្នាក់ នៅចំណុចភូមិប្រឡាយ ខណ្ឌព្រែកព្នៅ រាជធានី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print