កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដចាប់ជនជាតិវៀតណាម ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម ក្នុងខណ្ឌចំការមន

ចែករំលែក៖

(ភ្នំពេញ)៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីវេលាម៉ោង​២រសៀលថ្ងៃនេះ ថ្ងៃ ពុធ ៥ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨ តាមបណ្ដោលផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បានបន្ដប្រតិបត្តិការចាប់ជនជាតិវៀតណាមដែលចូលមកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅ​ចំណុចខាងលើ ផ្លូវលេខ​២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការជនជាតិវៀតណាមខាងលើត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី៕

សរស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print