ផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង មិនដឹងមូលហេតុសរុបជាងមួយមុឺនដុល្លារ

ចែករំលែក៖

ខេត្តរនគិរី ៖ ផ្ទះ២ខ្នងលក់ឥវ៉ាន់ចាប់ហួយ ត្រូវអគ្គិភ័យត្របាក់ទាំងព្រឹក គ្មានសល់ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃ ពុធ ៥ កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែ មីនាឆ្នាំ២០១៨ដែលមានទីតាំងស្ថិតនៅភូមិហ្វាំងឃុំប៉ុង់ស្រុកវើនសៃខេត្តរតនគិរី ។

យោងតាមប្រភពបានឱ្យដឹងថាករណីភ្លើងឆេះផ្ទះនេះអស់ពីរខ្នងទទឹង១០ម៉ែត្របណ្តោយ១២ម៉ែត្រជញ្ជាំងឈើប្រកដំបូលប្រូសុីម៉ងមិនដឹងមូលហេតុអ្វីទេដែលបណ្តាលឱ្យឆេះផ្ទះខាងលើនេះ។

ម្ចស់ផ្ទះឈ្មោះព្រៀនា អាយុ៣៨ឆ្នាំជនជាតិឡាវប្រពន្ធឈ្មោះកែវថង ជនជាតិឡាវមានកូន3នាក់ស្រី២ប្រុស់១ក្នុងបន្ទុក។

គាត់ជាម្ចាស់ផ្ទះនោះបានប្រាប់ថាលោកកំពុងជូសជុលម៉ាសីុនៅក្នុងផ្ទះខណៈពេលនោះស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីមុខផ្ទះយ៉ាងសន្ធោសន្ធៅពីឥវ៉ាន់ចាប់ហ៊ួយរបស់គាត់នោះតែម្តងពេលដែលប្រពន្ធនិងកូនរបស់គាត់កំពុងតែនៅដេកក្នុងផ្ទះនៅឡើយ។

លោកបន្តថាឥវ៉ាន់ចាប់ហ៊ួយនិងឥវ៉ាន់ផ្សេងជាច្រើនទៀតបូករួមនិងផ្ទះសរុបប្រមាណជិត១មឺុនដុល្លា (១០០០០$)តែមិនបង្ករឲ្យមានរងគ្រោះដល់អាយុជីវិតមនុស្សឬរងរបួសនោះទេ។

ខណៈនេះក្រុមគ្រួសារខាងលើកំពុងជូបការលំបាកបញ្ហាជីវភាពរបស់ពួកគាត់ខ្លាំងណាស់ដូចជាពាក្យចាស់លោកពោលថា(សុខចិត្តលិចទូកកណ្តាលទន្លេកំុំឲ្យភ្លើងឆេះផ្ទ)មិនខុសទេពេលនេះ៕ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print