ថៅកែលក់សត្វព្រៃដុះស្លែរម្នាក់ត្រូវបានសមត្ថកិច្ចសហការអង្កការវ៉ាយអេដចុះបង្ក្រាបបានសត្វជាច្រើនប្រភេទ

ចែករំលែក៖

មណ្ឌលគិរី៖ ស្ត្រី​ថៅកែ​ឈ្មួញ​ជួញដូរ​សត្វព្រៃ​នៅ​ក្រុង​សែន​មនោរម្យម្នាក់ត្រូវបានជំនាញ​អង្គការ​វ៉ា​យ​អេ​ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ចុះ​ចាប់​ដល់​ក្នុងផ្ទះ​តែម្តង។

ការចុះបង្ក្រាបថៅកែលក់សត្វព្រៃនោះសមត្ថកិច្ចបានធ្វើឡើង នៅវេលា​ម៉ោង​០៦​ និង៣៥នាទី ថ្ងៃ ពុធ ៥ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨។

ក្នុងខណៈនោះសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា៖ មន្ត្រី​ជំនាញ​បាន​ចុះ​ឃាត់​ចាប់​សត្វព្រៃ​នៅ​ចំណុច​ផ្សារ​គុម្ព​ប្ញ​ស្សី​មានម្ចាស់​ឈ្មោះ សោម គឹ​ម​សាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្ថិត​នៅ​ភូមិកណ្តាលសង្កាត់ស្ពាន​មាន​ជ័យ ក្រុងសែនមនោ​រម្យ ខេត្តមណ្ឌលគិរី ។

សត្វព្រៃ​ដែល​ចាប់​រួម​មាន:​កាំ​ប្រ​ម៉ា​៥១.៥ គីឡូ​,
ត្រកួតរស់៤.៣០គីឡូក្រាម ​កន្ធាយ​រស់​០៤​គីឡូក្រាម
​ក្តាន់ញ៉ែង៦.៣០គីឡូក្រាម
​ឆ្មាបាងាប់៥,៣០គីឡូក្រាម
សាច់ឈ្លូស៣២គីឡូក្រាម
សំពោចងាប់២.៧០គីឡូក្រាម
ពស់ព្រៃងាប់១.៥០គីឡូ ក្រាម និងក្រពះ​កាំប្រ​ម៉ា ចំនួន​០៣​សរុប​ចំនួន​១០​មុខស្មើរ១១២.៦គីឡូក្រាម។

ម្ចាស់ផ្ទះ និង​សត្វព្រៃ​ត្រូវ​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​តាម​នីតិ​វិ​ច្បាប់៕

ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print