ក្រុមប្រទេសខ្លាំងៗសុទ្ធតែទទួលបានជ័យជម្នះក្នុងជំនួប​ប្រកួត​មិត្តភាពអន្តរជាតិ

ចែករំលែក៖

ស្របពេលដែលលីកកំពូលៗនៅអឺរ៉ុបបានសម្រាករយៈពេល១សប្តាហ៍កីឡាករមួយចំនួនត្រូវ បំពេញភារកិច្ចក្នុងនាមជាកីឡាករជម្រើសជាតិរបស់ខ្លួនសម្រាប់ប្រកួតមិត្តភាពអន្តរជាតិមុន ពេលឈានទៅកាន់ប្រទេសរុស្សុីនៅខែមិថុនាខាងមុខ ។

ក្នុងជំនួបប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី២៣ ខែមីនាក្រុមខ្លាំងបានយកឈ្នះគូប្រកួតរបស់ ខ្លួនទាំងក្នុង និងក្រៅទឹកដី។ ក្នុងនោះមានដូចជា អតីតជើងឯករងពិភពលោកឆ្នាំ២០១៤ អាហ្សង់ទីនបានយកឈ្នះក្រុមអុីតាលី ២ទល់០ ក្នុងទឹកដីរបស់ខ្លួន, អតីតជើងឯកយូរ៉ូឆ្នាំ២០១៦ព័រទុយហ្គាល់បានយកឈ្នះក្រុមអេហ្សុីប ២ទល់១ក្នុងទឹកដីរបស់ខ្លួន, ប្រេសុីលយកឈ្នះក្រុមម្ចាស់ផ្ទះរុស្សុី ៣ទល់០, អង់គ្លេសឈ្នះក្រុមម្ចាស់ផ្ទះហុល្លង់ ១ទល់០ និងស្វុីស យកឈ្នះក្រិក១ទល់០។ ក្រុមដែលទទួលបានជ័យជម្នះទាំងនេះសុទ្ធតែមានកៅអីទៅកាន់ប្រទេសរុស្សុីសម្រាប់ ព្រឹត្តិការណ៍ World Cup 2018 ។

...

ដោយឡែកក្រុមខ្លាំងៗដែលទទួលបរាជ័យក្នុងជំនួបប្រកួតមិត្តភាពនេះដែរមានដូចជា ក្រុមអតីតម្ចាស់ជើងឯករងយូរ៉ូឆ្នាំ២០១៦បរាំងចាញ់ក្រុមកូឡំប៊ី ៣ទល់២, ស្កុតឡេនចាញ់ក្រុមភ្ញៀវកូស្តារីកា១ទល់០, ជប៉ុនស្មើជាមួយម៉ាល់តា១ទល់១, ប៉ូឡូញចាញ់ក្រុមភ្ញៀវនីហ្សេរីយ៉ា១ទល់០ និងអតីតជើងឯកពិភពលោកឆ្នាំ២០១៤ អាល្លឺម៉ង់បានត្រឹមស្មើជាមួយអេស្ប៉ាញ១ទល់១ក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print