PSG ចាប់អារម្មណ៍អ្នកចាត់ការទូទៅ៦រូបសម្រាប់ជំនួសអ្នកចាស់

ចែករំលែក៖

ក្លិបយក្សនៅបារាំង Paris Saint Germain កំពុងចាប់អារម្មណ៍អ្នកចាត់ការទូទៅ៦រូបដែលអាចនឹងមកជំនួសកន្លែងលោក Unai Emery ដែលត្រូវចាកចេញនៅចុងរដូវកាលនេះ ។

សារព័ត៌មានបារាំងបានចុះផ្សាយថា អ្នកចាត់ការក្រុមហង្សក្រហម Liverpool ក៏ស្ថិតក្នុងបញ្ជីសម្រាប់ការជ្រើសរើសរបស់ខ្លួនដែរ។ ស្របជាមួយនោះលោក Pochettino អ្នកចាត់ការទូទៅ ក្រុមមាន់ខ្នាយមាស Tottenham, លោក Conte អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea និងលោក Allegri អ្នកចាត់ការទូទៅក្រុមសេះបង្កង់ Juventus សុទ្ធតែជាបេក្ខភាពជួរមុខ ។

ក្រៅពីនោះក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីសក៏បង្ហាញចំណាប់អារម្មណ៍ផងដែរលើលោក Maurizio Sarri ជាអ្នកចាត់ការ Napoli និងបុរសខ្លាំង Diego Simeone របស់ Atletico Madrid។ ចំពោះលោក Luis Enrique វិញហាក់ពិបាកសម្រាប់ PSG ដោយសារបុរសសញ្ជាតិអេស្ប៉ាញរូបនេះចង់ទៅទឹកដី Stamford Bridge ច្រើនជាង។

យ៉ាងណាការចង់បានលោក Klopp ដែលបច្ចុប្បកំពុងដឹកនាំក្រុមហង្សក្រហមមិនងាយស្រួលនោះទេត្បិតអ្នកចាត់កាទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះមានផែនការវែងឆ្ងាយ និងសល់កុងត្រាជាមួយក្លិបហង្សក្រម រហូតដល់ឆ្នាំ ២០២២ ដែលអាចធ្វើឲ្យ PSG ត្រូវចំណាយកាន់តែច្រើន។

ក្នុងចំណោមអ្នកចាត់ការទូទៅទាំង៦រូបខាងលើនេះគឺមាន៣រូបសុទ្ធដឹងតែកំពុងដឹកនាំក្រុមនៅ អង់គ្លេសដូចជា ក្រុមហង្សក្រហម ក្រុមតោខៀវ និងក្រុមមាន់ខ្នាយមាស ធ្វើឲ្យក្រុមនៅអង់គ្លេសមួយចំនួនអាចនឹងពិបាកសម្រេចចិត្តក្នុងការផ្លាស់ប្តូរគ្រូបង្វឹក ដោយសារតែទម្រង់លេងកំពុងតែល្អ ម្ល៉ោះហើយប្រសិនបើចង់បានគ្រូបង្វឹកទាំងនោះ ប្រហែលជាពិបាកបន្តិចហើយ ៕ ដេវីត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print