កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់ចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រី៣កន្លែង នៅផ្លូវរថភ្លើងប្លុកបឹងកក់

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីចំនួន៣កន្លែងផ្សេងគ្នា នៅផ្លូវរថភ្លើងប្លុកបឹងកក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់ចុះបង្រ្កាបជាកស្តែងដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣ទូ និងទូហ្គេមប្រភេទទូពង់(ទូបៀ)ចំនួន៥ទូ សរុបចំនួន៨ទូ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការសមត្ថកិច្ចធ្វើការបង្ក្រាកជាក់ស្តែង ដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣ទូ និងទូហ្គេមប្រភេទទូពង់ចំនួន៥ទូ សរុបចំនួន៨ទូ ។ ចំណែកអ្នកមើលការខុសត្រូវនិងអ្នកញៀនល្បែងទាំងនោះបានដឹងខ្លួនមុនបាននាំគ្នារត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព ។

ក្រោយចុះបង្ក្រាបរួច ទូហ្គេមដែលដកហូតបាន៨ទូនោះ ត្រូវបានកម្លាំងអាវុធហត្ថដឹកបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print