ជនជាតិចិនបើករថយន្តឡង់គ្រីសស័របុកស្ត្រីម្នាក់នៅកៀនស្វាយបញ្ចប់ត្រឹមសំណង៣៥០ដុល្លា

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានរងរបួសមធ្យមក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តឡង់គ្រីសស័រមួយគ្រឿងបើកបរដោយជនជាតិចិនបានបត់ឆ្លងផ្លូវហើយជ្រុលទៅបុកស្ត្រីម្នាក់កំពុងជិះម៉ូតូ ចុងក្រោយបញ្ចប់ត្រឹមសំណង៣៥០ដុល្លា ។

IMG-20151105-WA0055

ហេតុការណ៍នេះបានកើត ឡើងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥វេលាម៉ោង១២ និង០០នាទីនៅលើកំណាត់ផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៣២.៣៣ ស្ថិតនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកព្រុំ សំណាង អធិការរងនគរបាលបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍បានអោយដឹងថាករណីនេះ បង្កឡើងដោយសារ រថយន្ត១គ្រឿងម៉ាកLand Criuser ពណ៍ប្រផះពាក់ស្លាកលេខភ្នំពេញ2M-1999បើកបរដោយឈ្មោះជិន.វិញសុិន អាយុ៤៩ឆ្នាំជនជាតិចិន ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងទៅដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវក្នុងបំណងត្រឡប់ក្រោយ ។ ពេលបត់ឆ្លងទៅដល់ផ្លូវ ម្ខាងទៀត ក៏បុកជាមួយស្ត្រី ម្នាក់កំពុងតែជិះម៉ូតូប្រកាន់ស្តាំបណ្តាលអោយដួលនៅចិញ្ចើមផ្លូវរងរបួសមធ្យម ។ ចំណែកស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកVAVE ពណ៍ក្រហមពាក់ស្លាកលេខកំពង់ឆ្នាំ1C-4117 បើកបរដោយឈ្មោះហេង សួរ អាយុ៣៣ឆ្នាំរស់នៅស្រុកល្វាឯម ខេត្តកណ្តាល បើកក្នុងទិសដៅបញ្ច្រាស់គ្នា ពីអ្នកលឿងមកភ្នំពេញ ។

លោកអធិការរងបន្តថា ដោយសារស្ថានភាពមិនសូវធ្ងន់ធ្ងរសមត្ថកិច្ចបានទុកពេលអោយភាគីទាំង២នាក់ ធ្វើការសម្របសម្រួលគ្នា ជំហានដំបូង មុននិងសម្រេចបញ្ជូនទៅដោះស្រាយគ្នានៅអធិការដ្ឋាន ។  មួយសន្ទុះក្រោយមកភាគីទាំង២បានព្រមព្រៀងគ្នាត្រឺមសំណង៣៥០ដុល្លា ដោយភាគីខាងរថយន្តជាអ្នកដោះស្រាយអោយទៅស្ត្រីរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

IMG-20151105-WA0053 IMG-20151105-WA0069 IMG-20151105-WA0054 IMG-20151105-WA0057IMG-20151105-WA0056

...

ដោយ៖ សណ្តោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print