សម្ដេច​ព្រមាន​បក្ស​ប្រឆាំង​ថា​កុំ​លេង​របៀប​ចាប់ដៃ​ជាន់​ជើង​មិន​បាន​ ទេ​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​ អធិបតី​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ ប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​រាជ​ ធាន​ភ្នំពេញ​ជំហាន​ទី​៣​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​មុខ​វត្ដ​បទុម​វ​តី​ រាជធានី​ភ្នំពេញ​ សម្ដេច​តេ​ជោ​បាន​មាន​ ប្រសាសន៍​អំពី​ជំនួប​រវាង​សម្ដេច​ក្រឡា​ ហោម​ ស​ ខេ​ង​ ជាមួយ​លោក​ សម​ រ​ង្ស៊ី​ ។​

IMG_1129

​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ ថា​ ការ​ជួប​គ្នា​នេះ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ វប្បធម៌​សន្ទនា​ដែល​ពី​មុន​សង្ឃឹមថា​ មេ​ បក្ស​ទាំង​សងខាង​សូម​មេត្ដា​រៀបរយ​ក្នុង​ ជួរ​បក្ស​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ ។​ បើ​មិន​រៀប​ រយ​ក្នុង​បក្ស​ឱ្យ​បាន​ល្អ​ទេ​ កុំ​លេង​របៀប​ ចាប់ដៃ​ជាន់​ជើង​ គឺ​មិន​បាន​ទេ​ ព្រោះ​គេ​ ដឹង​ថា​ អ្នក​ណា​ឈរ​បញ្ជា​បាតុកម្ម​នៅ​ ប៉ា​រី​ស​?​ នរណា​ឈរ​បញ្ជា​បាតុកម្ម​នៅ​ ញូ​វ​យ៉​ក​?​ មិនមែន​គេ​មិនដឹង​នោះ​ទេ​ គឺ​ សម័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​ ។​

​សម្ដេច​សង្កត់ធ្ងន់​ថា​ “​សង្ឃឹមថា​ យើង​សន្ទនា​,​ ត្រូវ​តែ​សន្ទនា​,​ កុំ​ជាមួយ​ មេៗ​សន្ទនា​ បែរជា​ទុក​ឱ្យ​អា​កូន​ជេរ​”​។​ អត់​ទទួលយក​បាន​ទេ​ ព្រោះ​អា​កូន​វា​ជេរ​ ស្មើនឹង​អា​មេ​ជេរ​ដូច​តែ​គ្នា​ ព្រោះ​មាន​ ខុស​អ្វី​ ព្រោះ​មេ​ឱ្យ​កូន​ជេរ​គឺ​ដូច​តែ​គ្នា​ ។​

​ដូច្នេះ​បើ​ចង់​សន្ទនា​ល្អ​សម្ដេច​បញ្ជាក់​ ថា​ វិធី​តែ​មួយ​គត់​គឺ​អប់រំ​ផ្ទៃក្នុង​ទាំង​ សងខាង​បក្ស​នោះ​ទៅ​ កុំឱ្យ​ប៉ះពាល់​ កុំឱ្យ​ ប្រមាថ​គ្នា​…​ស្រែក​ឡើង​អា​យ៉ង​យួនៗ​។​

​សម្ដេច​តេ​ជោ​អំពាវនាវ​សូម​ឱ្យ​អ្នក​ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​សូម​មេត្ដា​ កុំ​ប្រើ​អំពើ​ហិង្សា​ បើ​គេ​ជេរ​យើង​ត្រូវ​ខាំ​ មាត់​ដើរ​ចេញ​ បើ​គេ​ប្រមាថ​កុំ​ធ្វើអំពើ​ ណា​ប៉ះពាល់​ដល់​រូប​កាយ​អាយុជីវិត​ ទ្រព្យសម្បត្ដិ​របស់​គេ​ឱ្យ​សោះ​ ។​

​ទុក​ឱ្យ​គេ​បង្កហេតុ​ជា​អ្នក​ទទួលខុស​ ត្រូវ​លើ​បញ្ហា​ដែល​គេ​បាន​បង្កើត​ ។​ រឿង​ វា​មិន​ទាន់​ចប់​ទេ​ រឿង​វ៉ៃ​គ្លីនិក​របស់​គេ​,​ មិន​ទាន់​ចប់​ទេ​,​ សំណុំរឿង​ផ្លូវ​វ៉េ​ង​ស្រេង​…​ អត់​ទាន់​បិទ​បញ្ជី​ទេ​ អ្នក​ណា​ទៅ​បំផុស​ កម្មករ​ដែល​កំពុងធ្វើការ​ឱ្យ​ចេញ​មក​ធ្វើ​ បាតុកម្ម​ក៏​អត់​ទាន់​រួចខ្លួន​ដែរ​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print