ទើបនឹងចេញពីគុក មកលួចម៉ូតូយកទៅលក់់នៅភ្នំពេញដល់សាលាលេខប្រាំត្រូវសមត្ថកិច្ចចាប់ជាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ដែលទើបចេញពីគុកទើបនឹងបាន១ខែ ទៅធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ យកទៅលក់នៅភ្នំពេញ តែជិះទើបដល់ស្រុកកំពង់ត្រឡាចក៏ត្រូវសមត្ថកិច្ចចាប់ជាប់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃ០៤​ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

IMG-20151105-WA0009

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យឈ្មោះ សុខ សយ ហៅឡឹង អាយុ២៥ ឆ្នាំ មានទីលំនៅភូមិថ្នល់ ឃុំដា​ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ នៅថ្ងៃកើតហេតុ ម្ចាស់ម៉ូតូឈ្មោះឈិត វណ្ណៈ ដែលមានទីលំនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដា CLICK ពណ៍ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1X-7673 នៅមុខផ្ទះ​ រួចដើរទៅក្នុងផ្ទះ មួយសន្ទុះ ក៍ស្រាប់តែក្រឡេកមកមើលម៉ូតូ បាត់ម៉ូតូរបស់ខ្លួនបាត់ ក៍រាយការណ៍ប្តឹងទៅសមត្ថកិច្ច អោយជួយតាមរក និងអោយសមត្ថកិច្ចស្កាត់នៅស្រុកកំពង់ត្រឡាច នៅវេលា រសៀល ក៍ឃើញជនសង្ស័យបានជិះម៉ូតូកាត់តាមស្រុកកំពង់ត្រឡាចហើយត្រូវសមត្ថកិច្ចនៅទីនោះស្ទាក់ចាប់ជាប់តែម្តង និងបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ យកចម្លើយ ។ នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា​ ខ្លួនពិតជាបានលួចម៉ូតនេះ ប្រាកដមែន ។

សមត្ថកិច្ចបានអោយដឹងថា នេះជាមុខសញ្ញាចាស់ ទើបតេចេញពីពន្ធនាគារបានប្រហែលជាង១ខែប៉ុណ្ណោះពីបទលួចម៉ូតូ មិនរាងចាលពេលចេញពីគុកហើយធ្វើសកម្មលួចដដែលទៀត ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print