បំបែកសំបុកក្រុមសង្គមងងឹតដកហូតមូតូច្រើនគ្រឿងនិងថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

 ខេត្តកំពង់ស្ពឺ​ ៖​ ក្រុមសង្គមមងងឹតមួយក្រុមដែលមានពាក់ព័ន្ឋនឹងគ្រឿងញៀនព្រមទាំងទទួលផលចោរកម្មផងនោះត្រូវបានសមត្ថកិចហចនគរបាលខេត្ដនិង​​ស្រុក​គងពិសីបើកប្រតិបត្តិការ​បង្រ្កាប​បានជាបន្តបន្ទាប់ចំនួន​ ៨នាក់​ព្រមទាំង ដកហូតវត្ថុតាង​ ម៉ូតូ​  ១០គ្រឿង​ ពាក់ព័ន្ធ​បទល្មើស​ចោរកម្ម​ រួមទាំងថ្នាំញៀនមួយចំនួនធំ។
ប្រភពនគរបាលស្រុកគងពិសីបានអោយដឹងថាប្រតិបត្តិការនេះធ្វើឡើង  នៅវេលាម៉ោង ២:៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣/០៣/២០១៨ នៅចំណុចភូមិម្កាក់ ឃុំស្នំក្រពើ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនេះដែរកម្លាំងអធិការនគរបាលស្រុកគងពិសី បាន​បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានចំនួន ៥នាក់ ស្រី ២នាក់ ៖
១-ឈ្មោះ ចាប វិចិត្រ ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ។
២-ឈ្មោះ វ៉ន វុធ ហៅ ធូ ភេទ ប្រុស អាយុ ៤៦ឆ្នាំ នៅភូមិ​ចំបក់រុន ឃុំពោធិម្រាល ស្រុកបសេដ្ឋ ។
៣-ឈ្មោះ សៀង លៀង ភេទ ប្រុស អាយុ ២៦ឆ្នាំ នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកបសេដ្ឋ ។
៤-ឈ្មោះ នាង ស្រីនីត ភេទ ស្រី អាយុ ១៧ឆ្នាំ នៅភូមិព្រៃតាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។
៥-ឈ្មោះ ង៉ែត សុធា ភេទ ស្រី អាយុ ២៥ឆ្នាំ នៅភូមិគីរី​មានជ័យ ឃុំគីរីមានជ័យ ស្រុកបសេដ្ឋ ។ក្នុងការជាត់ខ្លួនក្រុមជនសង្ស័យនេះដែរសមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក ១២​ កញ្ចប់ និង ម៉ូតូ ២គ្រឿង ។ រហូតដល់ថ្ងៃទី២៤មីនា២០១៨ក្រោយពីបានសាកសួរចម្លើយមុខសញ្ញាខាងលើ កម្លាំងសមត្ថកិចបានបន្ដទៅធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ៣នាក់ បន្ថែម​ទៀត​នៅចំណុចភូមិរាំង ឃុំជង្រុក និងបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក ៦កញ្ចប់​ ម៉ូតូ ៨គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ក្រុមជនសង្ស័យគឺជាមុខសញ្ញាទទួលផលចោរកម្មនិងជួញដូរថ្នាំញៀនដ៏សកម្មផងដែរ១-ឈ្មោះ ថន ពិសិដ្ឋ ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ។
២-ឈ្មោះ វ៉ាន់ ជីវ័ន្ដ ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិតាង៉កទន្លេ ឃុំភ្នៅទី២ ស្រុកសីធរកណ្ដាល ខេត្តព្រៃវែង ។
៣-ឈ្មោះ កៅ វុត្ថា ភេទ ប្រុស អាយុ ១៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។
ប្រភពបន្តថាសរុបក្នុងប្រតិបត្ដិការសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ៨នាក់ ស្រី ២នាក់ក្នុងនោះដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក ១៨កញ្ចប់ (១០តូច និង ៨​ មធ្យម) ទម្ងន់ ៣៦,៨២ក្រាម ,​ ម៉ូតូ ១០គ្រឿង , ទូរស័ព្ទដៃ ៣គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿង​ ញៀនមួយចំនួន ។
បន្ទាប់ពីឃាត់ខ្លួននិងស្តាប់ចម្លើយសារភាពរបស់ក្រុមជនសង្ស័យរួចមកនៅព្រឹកថ្ងៃទី២៥មីនា២០១៨នគរបាលស្រុកបានកសាងឯកសារបញ្ជូនក្រុមជនសង្ស័យទៅកាន់ការិយាល័យជំនាញដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ។
គួរបញ្ជាក់ថានេះជាប្រតិបត្តិការដ៏ធំមួយមិនធ្លាប់មានពីមុនមកដែលប្រតិបត្តិការនេះទទួលបានការកោតសរសើនិងលើកទឹកចិត្តពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ៕សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print