ខេត្តរតនគិរីៈមានករណីរំលោភម្លាប់ទៀតហើយកម្មការិនី ជៀជ័រកៅស៑ូម្នាក់ត្រូវបានឃាតកមិនស្គាល់មុខចាប់រំលោភសម្លាប់យ៉ាងសាហាវព្រផ្សៃបំផុត។
ហេតុការនេះបង្ករឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃអាទិត្យ៨កើតខែ ចេត្រឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥មិនាឆ្នាំ២០១៨ស្ថិតនៅក្នុងចំណុចចំការកៅស៊ូរបស់ឈ្មោះ ចាប ណារិន ស្ថិតក្នុងភូមិ ពាក់ឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ រ៉ន សេងហ៊ង ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមឃុំកើតហេតុខាងលើ មុខរបរកម្មករជៀជ័រកៅស៊ូ ។
ហើយក្រោយពីមានការភ្ញាក់ផ្អើលមានករណីរំលោភសំលាប់ភកលាមៗនោះក៏មានការសម្របសម្រួលពីលោកហាក់ហ័នព្រះរាជអាជ្ញារងអយ្យអមសាលាដំបូងខេត្តរតនគិរីនិងសមត្ថកិច្ចវិទ្យាសាស្រ្តនៃស្នងការនគរបាលខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុផងដែរ។
ម្តាយជនរងគ្រោះបានអោយដឹងថាជនរងគ្រោះបានបាត់ចេញពីផ្ទះនៅក្នុងចំការកៅស៊ូតាំងពីវេលាម៉ោង១០.០០ព្រឹកនៅថ្ងៃទី២៤ខែមិនា២០១៨ម្លេះ។
ហើយពួកគាត់បាននាំគ្នាដើររកដែរតែរកមិនឃើញ លុះដល់ម៉ោង៩.០០ព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨ទើបពួកគាត់នាំគ្គ្នាដើររកបន្តទៀតក៏ប្រទះឃើញកូនរបស់គាត់ដេកស្លាប់បាត់ទៅហើយដោយខ្លួនអាក្រាតននលគក់នៅក្នុងគុម្ពចេកចុងចំការកៅស៊ូដែលមានចង្ងាយពីផ្ទះចំការប្រហែល៦០០ម៉ែត។
គាត់បន្តថាក្នុងហេតុការណ៍នោះសំភារៈដែលបាត់បង់រួមមាន÷
ទូរស័ព្ទម៉ាក អាយខល ចំនួន១គ្រឿងខោខៅប៊យជើងវែងមួយ។
សមត្ថកិច្ចបានរកឃើញសំភារៈជាប់ជាមួយនិងសាកសពមានកងដៃកាឡៃ១វង់ខ្សែករកាឡៃ១ខ្សែ ស្បែកជើងផ្ទាត់ ១គូ
ដំបងឈើជ្រុងដៃរណែង មានឈាមចំនួនមួយផងដែរ។
ក្រោយពីសមត្ថកិច្ចធ្វើ
កោសល្យវិច្ច័យបានអោយដឹងថា៖ជនរងគ្រោះពិតជាត្រូវបានជនសង្ស័យរំលោភហើយវាយសំលាប់តែម្តងមែន។
សាកសពសមត្ថកិច្ចបានប្រគលទៅអោយក្រុមគ្រួសារសាច់ញ្ញាតយកធ្វើបុណ្យតាមប្រពៃណីផងដែរហើយបើតាមការពិនិត្យជាក់ស្តែងក្នុងពិធីបុណ្យសពមានស្ថានភាពឪពុកម្តាយមានជីវភាពក្រីក្រលំបាក់ខ្លាំងណាស់គ្មានប្រាក់ធ្វើបុណ្យសពកូនទេបានសហគមន៍រៃអង្គាសបានប្រាក់ចំនួន២០មុឺនរៀលជួយចាត់ចែងធ្វើបុណ្យដោយលំបាក។
ការិយាល័យជំនាញបានសហការជាមួយកំលាំងអធិការស្រុកអូរយ៉ាដាវកំពុងធ្វើការស្រាវជ្រាវសើុបអង្កេតតាមនីតិវិធី។
គួរំលឹកថាក្នុងខេត្តរនគិរីនេះករណីរំលោភសម្លាប់កើតឡើង៥លើកមកហើយ នៅចុងឆ្នាំ២០១៧ ១ករណីនៅស្រុកលំផាត់ ដើមឆ្នាំ២០១៨នៅក្រុងបានលុង២ករណី ស្លាប់១ របួសធ្ងន់១។
មួយទៀតនៅស្រុកបកែវរំលោភសម្លាប់មិនទាន់ចាប់បានមុខសញ្ញានៅឡើយទេ។
ពេលនេះមានករណីរំលោភសម្លាប់មួយទៀតនៅស្រុកអូយាដាវ។
ក្នុង៥ករណីនេះចាប់បានមុខសញ្ញា១លើកនៅ នៅក្រុងបានលុងចាប់រំលោភនាងអាត សិញ អាយុ១៨ឆ្នាំជនជាតិគ្រឹង មុខរបរសិស្សថ្នាក់ទី១២ រស់នៅភូមិ៤សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរីចាប់បានជនសង្សយ័ម្នាក់៤ករណីទៀតនេះមិនទាន់ចាប់បាននៅឡើយ៕ ដោយ:ជីវន្ត