ខេត្តមណ្ឌលគិរី ៖ បុរសវ័យក្មេងម្នាក់ទើបនិងភ្ជាប់ពាក្យហើយបាន១៥ថ្ងៃទៅឆក់ត្រីតាមអូរពីរនាក់មិត្តភ័ក្តបែរជាជួបគ្រោះអកុសលឆក់ស្លាប់ខ្លួនឯងយ៉ាងអណោចអធមបំផុត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងនៅវេលាម៉ោង១៣ និង ៥០ នាទីថ្ងៃអាទិត្យ៩កើតខែចេត្រឆ្នាំរការនព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី២៥មិនា២០១៨នៅចំណុចអូររាំង ស្ថិតក្នុងភូមិពូរាង ឃុំសែនមនោរម្យស្រុកអូររាំង។
លោកខៃវណ្ណៈអធិការរងនគរបាលស្រុកបានឲ្យដឹងថាករណីឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នោះគឺប្រើចរន្តភ្លើងអាគុយ។
បណ្តាលឲ្យមនុស្សម្នាក់ឆក់ស្លាប់និងម្នាក់រងរបួសស្រាលនៅកន្លែងកើតហេតុនោះមានទឹកអូរជម្រៅត្រឹមជង្គង់ ។
លោកបន្តថាជនរងគ្រោះដែលឆក់ស្លាប់ឈ្មោះ តេងសុចាន់ ភេទប្រុសអាយុ២៥ ឆ្នាំ
ម្នាក់ទៀតរួមដំណើទៅឆក់ត្រីជាមួយគ្នាដែរឈ្មោះស៊ឹម វ៉ាន់នឿន ភេទប្រុសអាយុ២៦ឆ្នាំទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការរងបានបន្តទៀតថានៅវេលាម៉ោង១៣ និង៥០នាទីឈ្មោះ តេងសុចាន់(ជនរងគ្រោះស្លាប់)ជាអ្នកចុះកាន់ម៉ាស៊ីនចុះទៅឆក់ត្រីរីឯឈ្មោះវ៉ាន់ នឿន នៅលើគោក។ នៅពេលកំពុងឆក់ត្រីស្រាប់តែដែកសម្រាប់ឆក់នោះវៀចម្ខាងហើយជនរងគ្រោះក៏បានយកដៃម្ខាងទៀតចាប់កាន់ដែកដើម្បីតម្រង់ប៉ុន្តែដៃម្ខាងទៀតនោះនៅកាន់កុងតាក់មិនប្រលែងមិនលែងទេរួចក៏ឆក់បណ្តាលឲ្យដួលទៅក្នុងទឹកសង្កត់លើអាគុយដែលកំពុងស្ពាយនៅក្រោយខ្នង ។
ម្នាកទៀតនៅលើគោកឃើញបែបនេះក៏ស្ទុះចុះទៅជួយហើយក៏ត្រូវបានម៉ាស៊ីនឆក់ ដូចគ្នាដែរ មិនអាចជួយជនរងគ្រោះបានឡើយទើបបណ្តាលឲ្យឈ្មោះ តេង សុចាន់ ស្លាប់តែម្តងឯខ្លួនរងរបួសស្រាល។
ក្រោយពីសមត្ថ្កកិច្ចធ្វើការពិនិត្យសាកសពរួចថាជនរងគ្រោះពិតជាស្លាប់ដោយសារចន្តអគ្គិសនីអាគុយឆក់មែនហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផង់ដែរ៕ ដោយ ៖ ជីវន្ត