កាលពីថ្ងៃទី ២៥ខែមីនា ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានឯកភាព ទៅលើ លិខិតសុំលាលែងចេញពីតំណែង របស់នាយករដ្ឋមន្ត្រី Paolo Gentiloni ។ តាមគម្រោង នៅថ្ងៃទី២៨ខែមីនា ប្រធានាធិបតី Mattarella នឹងពិភាក្សាជាមួយបណ្តាគណបក្ស សំខាន់ៗនៅក្នុងប្រទេសដើម្បីបង្កើតរដ្ឋាភិបាលអ៊ីតាលីថ្មី។
កន្លងមក នាយករដ្ឋមន្ត្រីបានដាក់លិខិតលាលែងចេញពីតំណែង បន្ទាបពីតំណាងរាស្ត្រ នៅក្នុងប្រទេសនេះបានបានបោះឆ្នោតជ្រើស ប្រធានរដ្ឋសភានិងព្រឹទ្ធសភា ។ ប្រធានាធិបតីបានយល់ព្រមទៅលើលិខិតលាលេងពីតំណែង របស់នាយករដ្ឋមន្ត្រី ប៉ុន្តែ ស្នើឲ្យបន្តកាន់តំណែងរហូតដល់ រដ្ឋាភិបាលថ្មីបានបង្កើតឡើង។
លោក Gentiloni ត្រូវបានប្រធានាធិបតី Mattarella តែងតាំងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៦ ក្រោយពេល លោក Matteo Renzi លាលេងពីតំណែង។ ក្នុងរយៈពេលដឹកនាំ នាយករដ្ឋមន្ត្រីទទួលបានជោគជ័យនៅក្នុងគោលនយោបាយការបរទេស ប៉ុន្តែ នយោបាយក្នុងប្រទេសវិញលោកមិនអាចដោះស្រាយបានល្អនោះឡើយ ៕