ប្រធានាធិបតីអ៊ីតាលី ឯកភាព ទៅលើលិខិតលាលែងពីតំណែងនាយករដ្ឋមន្ត្រី

ចែករំលែក៖

កាលពីថ្ងៃទី ២៥ខែមីនា ប្រធានាធិបតីអ៊ីតាលី លោក​ Sergio Mattarella បានឯកភាព ទៅលើ លិខិតសុំលាលែងចេញពីតំណែង របស់នាយករដ្ឋមន្ត្រី​ Paolo Gentiloni ។ តាមគម្រោង នៅថ្ងៃទី​២៨ខែមីនា ប្រធានាធិបតី Mattarella នឹងពិភាក្សាជាមួយបណ្តាគណបក្ស សំខាន់ៗនៅក្នុងប្រទេសដើម្បី​បង្កើតរដ្ឋាភិបាលអ៊ីតាលីថ្មី។

កន្លងមក នាយករដ្ឋមន្ត្រីបានដាក់លិខិតលាលែងចេញពីតំណែង បន្ទាបពី​តំណាងរាស្ត្រ នៅក្នុងប្រទេសនេះបានបានបោះឆ្នោតជ្រើស​ ប្រធានរដ្ឋសភានិងព្រឹទ្ធសភា ។ ប្រធានាធិបតីបានយល់​ព្រមទៅលើលិខិតលាលេងពីតំណែង របស់នាយករដ្ឋមន្ត្រី ប៉ុន្តែ ស្នើឲ្យបន្តកាន់តំណែងរហូតដល់ រដ្ឋាភិបាលថ្មីបានបង្កើតឡើង។

លោក​ Gentiloni ​ត្រូវបានប្រធានាធិបតី​ Mattarella ​តែងតាំងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ​២០១៦ ក្រោយពេល លោក​ Matteo Renzi ​លាលេងពីតំណែង។​ ក្នុងរយៈពេលដឹកនាំ នាយករដ្ឋមន្ត្រីទទួលបានជោគជ័យនៅក្នុងគោលនយោបាយការបរទេស ប៉ុន្តែ នយោបាយក្នុងប្រទេសវិញ​លោកមិនអាចដោះស្រាយបានល្អនោះឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print