ពិតជារន្ធត់មែន… ស្លាប់និងរបួសជិត​១០០នាក់នៅក្នុង គ្រោះអគ្គិភ័យ នៅ​មជ្ឈមណ្ឌលផ្សាទំនើបរុស្ស៊ី

ចែករំលែក៖

កាលពីថ្ងៃទី​២៥ខែមីនា អគ្គិភ័យបានឆាបឆេះផ្សារទំនើប មួយស្ថិតនៅភាគខាងត្បូងនៃទីក្រុង Kemerovo ប្រទេសរុស្ស៊ី។
សារព័ត៌មានស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែមីនានេះបានឲ្យដឹងថា៖ មកដល់ពេលនេះយ៉ាងហោចណាស់មានមនុស្ស៣៧នាក់ស្លាប់ និង រងរបួសរាប់សិបនាក់។

នៅមិនទាន់មានការអះអាងឲ្យច្បាស់ អំពីមូលហេតុដែលនាំឲ្យមានការឆាបឆេះនេះនៅឡើយទេ ខណៈការងារសង្គ្រោះនៅមិនទាន់ចប់រួចរាល់។
សារព័ត៌មាន​ TASS ​របស់រុស្ស៊ីបានផ្សាយថា ៖ ក្នុងចំណោម មនុស្ស បាត់ខ្លួន​៦៩នាក់មាន ៤០នាក់ជាកុមារ។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានបញ្ជាក់ថា៖ អគ្គិភ័យ​ឆាបឆេះចេញពីជាន់លើនៃអាគារ ផ្សារទំនើប ដែលមានកម្ពស់​៤ជាន់ ដោយក្នុងនោះមាន រោងភាពសយន្ត កន្លែងកម្សាន្តសម្រាប់ក្មេងៗ។

អណ្តាតភ្លើងបានរាល់ដាល់ ក្នុងបរិវេណ​១.៥០០ម៉ែត្រការ៉េ ហើយដំបូលអាគារ បានបាក់ស្រុង ក្នុងទំហំប្រមាណ​៥០០ម៉ែត្រការ៉េ។​
ក្រុមជួយសង្គ្រោះជាង ២០០នាក់ និង សម្ភារៈជាង​៥០បានទៅចូលរួមជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ។

ក្នុងថ្ងៃជាមួយគ្នានោះ​អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក​ Dmitry Peskov ​បានបញ្ជាក់ថា​គ្រោះអគ្គិភ័យ ខាងលើ ត្រូវបានផ្តល់ ព័ត៌មានលម្អិតដល់ប្រធានាធិបតីពូទីន លោក ប្រធានាធិបតីក៏បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។

ទន្ទឹមនោះប្រធានាធិបតីពូទីនបានស្នើរដល់រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះអាសន្ន លោក​ Vladimir Puchkov ​ត្រូវតែមានវត្តមាននៅកន្លែងកើតហេតុ ដើម្បីបញ្ជា ការអនុវត្តផ្ទាក់ក្នុងការជួយសង្គ្រោះមនុស្ស​ និងជួយដល់ អ្នករងរបួស​ឲ្យបានទាន់ពេលវេលាម។

មជ្ឈមណ្ឌុល កម្សាន្តនិងផ្សាទំនើប ​ Zimnjaja Vishnja ​ស្ថិតនៅទីក្រុង​ Kemerovo ​ បានដាក់ឲ្យដំណើរការ នោឆ្នាំ ២០១៣ ​ក្នុងផ្ទៃដី​រហូតដល់​២៣.០០០ម៉ែត្រការ៉េ ក្នុងនោះមាន​ផ្សាទំនើប តំបន់ក្មេងលេង និង រោងភាពយន្តផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print